KH EMPIRE

ប្រទេសមានច្បាប់ ! ជនណាក៏ដោយ តែ «ហ៊ានលូក រលាក»

ផែនដីមានច្បាប់ ប្រទេសមានការគ្រប់គ្រង មិនធ្វើលំៗបានតទៅទៀតទេ ។ ជនជាតិខ្មែររស់នៅក្រោមច្បាប់ ជនណាក៏ដោយ មិនអាចធ្វើព្យុះភ្លៀង យកមេឃទ្រាប់អង្គុយ ចង់បំផ្លាញៗ ចង់កាប់រានទន្ទ្រានដីព្រៃធម្មជាតិ ជាកម្មសិទ្ធិរបស់ខ្លួន ស្រេចតែចិត្តពិតជាមិនរួចពីសំណាញ់ច្បាប់ឡើយ ។

ឈ្មោះ សែម សំ អាយុ ៦០ឆ្នាំ រស់នៅស្រុកសំបូរ ខេត្តក្រចេះ ត្រូវតុលាការខេត្តក្រចេះ ផ្តន្ទាទោសដាក់ពន្ធនាគារ ពីបទកាប់គាស់រុករាន និងឈូសឆាយដីព្រៃដើម្បីយកធ្វើជាកម្មសិទ្ធិ នៅចំណុចភ្នំក្រហម ភូមិសាស្រ្តឃុំបឹងចារ ស្រុកសំបូរ ខេត្តក្រចេះ នៃដែនជម្រកសត្វព្រៃព្រៃឡង់ ។

ជនល្មើស សែម សំ ត្រូវកម្លាំងមន្ត្រីឧទ្យានុរក្សដែនជម្រកសត្វព្រៃព្រៃឡង់ សហការជាមួយកងកម្លាំងគណៈបញ្ជាការឯកភាពស្រុកសំបូរ បានចុះប្រតិបត្តិការបង្ក្រាបបទល្មើសធនធានធម្មជាតិកាប់គាស់រុករាន និងឈូសឆាយដីព្រៃដើម្បីយកធ្វើជាកម្មសិទ្ធិ នៅចំណុចភ្នំក្រហម ភូមិសាស្រ្តឃុំបឹងចារ ស្រុកសំបូរ ខេត្តក្រចេះ នៃដែនជម្រកសត្វព្រៃព្រៃឡង់ ក៏បានជួបជននេះ និងឃាត់ខ្លួន ជាមួយវត្ថុតាងត្រាក់ទ័រម៉ាក KUBOTA ធុនតូចចំនួន ០១គ្រឿង រណាយន្តធុនតូច ០១គ្រឿងនៅថ្ងៃទី ៥ ឧសភា ឆ្នាំ ២០២៤ រួចបញ្ជូនជននេះទៅសាលាដំបូងខេត្តក្រចេះ ។

ក្រោយស្តាប់ចម្លើយ និងធ្វើកំណត់ហេតុបទល្មើសជាក់ស្តែងរួច ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តក្រចេះ ចេញដីកាឃុំខ្លួន ៕

Exit mobile version