បើមានគេសួរថា តើគោលដៅយុទ្ធសាស្ត្រក្នុងស្រុកដ៏សំខាន់បំផុតរបស់ចិនពេលនេះជាអ្វី? ខ្ញុំត្រូវតែឆ្លើយថា វាមិនមែនជាតួលេខ GDP ទៀតទេ ប៉ុន្តែគោលដៅគឺនៅឆ្នាំ 2060 ប្រទេសចិននឹងកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ រហូតឈានដល់អព្យាក្រឹតកាបូន (Carbon Neutrality) ដោយជោគជ័យ។
គោលដៅនេះគឺជារបៀបវារៈជាតិ បានបញ្ជូនផលនៃសន្ទស្សន៍គោលដៅដែលទាក់ទងនឹងការអភិវឌ្ឍន៍ឧស្សាហកម្មថាមពលស្អាតរបស់ចិន នៅក្នុងផែនការអភិវឌ្ឍន៍ថ្មី បានក្លាយទៅជា «គោលដៅរឹងមាំ» គឺគ្រប់វិស័យត្រូវតែសម្រេចបានដូចដែលបានកំណត់។ ហាមខកខានគោលដៅដាច់ខាត។
នេះគឺជារឿងកម្រិតយុទ្ធសាស្ត្រ ព្រោះមើលពីទស្សនៈរបស់ចិន ការអភិវឌ្ឍឧស្សាហកម្មថាមពលស្អាតគឺដូចជា«ការបាញ់សត្វបក្សីជាច្រើនដោយថ្មតែមួយ ក្នុងពេលតែមួយ» ព្រោះវាកំណត់អនាគតនៃសេដ្ឋកិច្ច បរិស្ថាន និងសន្តិសុខជាតិ។
ចូរយើងព្យាយាមមើលរូបភាពរយៈពេលវែងថា ប្រសិនបើរដ្ឋាភិបាលចិនសម្រេចបាននូវអព្យាក្រឹតភាពកាបូនបាននៅឆ្នាំ 2060 ដូចដែលបានប្រកាស តើវានឹងនាំមកនូវការផ្លាស់ប្តូរដ៏មហិមាអ្វីខ្លះ?
ទីមួយ. ការពង្រីកឧស្សាហកម្មថាមពលស្អាតពីរាប់សិបដងកន្លងមក ត្រូវបានប៉ាន់ស្មានថា ក្នុងរយៈពេល 40 ឆ្នាំខាងមុខ សមត្ថភាពថាមពលនុយក្លេអ៊ែររបស់ប្រទេសចិននឹងកើនឡើង 5 ដង ថាមពលខ្យល់នឹងកើនឡើង 12 ដង ហើយថាមពលពន្លឺព្រះអាទិត្យនឹងកើនឡើង 70 ដង ដូច្នេះសក្តានុពលនៃការរីកចម្រើននៃឧស្សាហកម្មទាំងនេះរបស់ចិន គឺធំធេងណាស់។
ទីពីរ. វានឹងបណ្តាលឱ្យមានការផ្លាស់ប្តូរនៅក្នុងយុគសម័យនៃឧស្សាហកម្មរថយន្ត រថយន្តសាំងនឹងក្លាយដូចរទេះសេះពីអតីតកាល។ យុគសម័យនៃរថយន្តអគ្គិសនីខិតមកដល់យ៉ាងឆាប់រហ័ស ប្រទេសចិនបានកំណត់គោលដៅរយៈពេលខ្លីថា នៅឆ្នាំ 2030 ការលក់រថយន្តអគ្គិសនីត្រូវតែមានចំនួន 40 ភាគរយនៃការលក់រថយន្តសរុបនៅក្នុងប្រទេសចិន។ ឧស្សាហកម្មរថយន្តអគ្គិសនីនឹងបង្កើតខ្សែចង្វាក់ផលិតកម្មថ្មីទាំងមូលនៅក្នុងឧស្សាហកម្មរថយន្តពិភពលោក។
ទីបី. បរិស្ថានរបស់ប្រទេសចិននឹងត្រូវបានកែលម្អ ទាំងការដាំព្រៃឈើដើម្បីស្រូបយកកាបូនឌីអុកស៊ីត។ ប្រទេសចិនបានកំណត់គោលដៅថា តំបន់ព្រៃឈើត្រូវមានចំនួន 26 ភាគរយនៃផ្ទៃដីសរុបរបស់ប្រទេស។ ការផ្លាស់ប្តូរទៅជាថាមពលស្អាត ក៏នឹងជួយដល់គុណភាពខ្យល់នៅក្នុងទីក្រុងធំៗរបស់ប្រទេសចិនផងដែរ ។
ទីបួន. ភូមិសាស្ត្រសេដ្ឋកិច្ចផ្ទៃក្នុងរបស់ចិននឹងផ្លាស់ប្តូរ។ តំបន់កណ្តាល និងភាគខាងលិច ដែលជាតំបន់ខាងក្នុងនៃប្រទេសចិន នឹងក្លាយជាប្រភពដ៏សំខាន់នៃផលិតកម្មថាមពលស្អាត ហើយនឹងកើនឡើងនៅក្នុងសារៈសំខាន់នៅក្នុងសេដ្ឋកិច្ច ការផ្លាស់ប្តូរពីអតីតកាល វិបុលភាពសេដ្ឋកិច្ចជាធម្មតាត្រូវបានប្រមូលផ្តុំនៅក្នុងតំបន់ភាគខាងកើត និងតំបន់ឆ្នេរ ដូច្នេះការអភិវឌ្ឍន៍ឧស្សាហកម្មថាមពលស្អាត មានឥទ្ធិពលកាត់បន្ថយវិសមភាពរវាងតំបន់ ។
ទីប្រាំ. ប្រសិនបើចិនមិនមានសន្តិសុខថាមពល ដែលកាត់បន្ថយការពឹងផ្អែកលើថាមពលពីខាងក្រៅ កាត់បន្ថយហានិភ័យភូមិសាស្ត្រនយោបាយ កុំខ្លាចអីបើអាមេរិក នាំនាវាចម្បាំងទៅបិទច្រកសមុទ្រម៉ាឡាកា ចិននឹងមានវិបត្តិថាមពលភ្លាមៗ ដោយសារតែថាមពលពីខាងក្រៅមិនអាចដឹកជញ្ជូនចូលទៅក្នុងប្រទេសចិនបាន។
នៅក្នុងយុគសម័យនៃថាមពលធ្យូងថ្មនិងប្រេង ថាមពលគឺជាបញ្ហានៃធនធាន ប៉ុន្តែនៅក្នុងយុគសម័យថាមពលស្អាត ថាមពលបានក្លាយជាបញ្ហានៃសមត្ថភាពឧស្សាហកម្ម និងបច្ចេកវិទ្យាផលិតកម្ម ។ ម្យ៉ាងវិញទៀតសក្តានុពលនៃថាមពលស្អាត មិនស្ថិតនៅលើបរិមាណខ្យល់ ឬពន្លឺព្រះអាទិត្យទេ ព្រោះនៅគ្រប់ទីកន្លែង វាស្ថិតនៅក្នុងសមត្ថភាពឧស្សាហកម្ម និងបច្ចេកវិទ្យាដើម្បីបំប្លែងខ្យល់ និងពន្លឺព្រះអាទិត្យទៅជាថាមពលរួចទៅហើយ ។
សមត្ថភាពផលិត និងថ្លៃដើម គឺជាចំណុចខ្លាំងរបស់ប្រទេសចិន។ ដូចគ្នានេះដែរគឺជាការពិតនៅក្នុងឧស្សាហកម្មថាមពលស្អាត ឧទាហរណ៍មានវិធីជាច្រើនដើម្បីកាត់បន្ថយតម្លៃនៃការបង្កើតអគ្គិសនីពីថាមពលពន្លឺព្រះអាទិត្យ ថាតើវាកំពុងបង្កើនអាយុកាលរបស់អាគុយសូឡាដែរឬទេ កាត់បន្ថយការចំណាយលើការផលិតថ្ម បង្កើនសមត្ថភាពសក្តានុពលនៃថ្ម ដើម្បីបង្កើតប្រព័ន្ធប្រើប្រាស់ថាមពលឆ្លាតវៃ ជាមួយនឹងបច្ចេកវិទ្យាឌីជីថល ដើម្បីជួយសន្សំសំចៃការប្រើប្រាស់ថាមពល ។ គេអាចមើលឃើញថា បេះដូងស្ថិតក្នុងការកែលម្អបច្ចេកទេសក្នុងដំណើរការផលិតតាមជំហាននីមួយៗ។
បច្ចេកទេសផលិតកម្មទាំងនេះ រួមទាំងផលិតផលដូចជាបន្ទះស្រូបពន្លឺព្រះអាទិត្យ និងថ្ម ចិនអាចនាំចេញទៅលក់នៅទូទាំងពិភពលោក។ រដ្ឋាភិបាលចិនអាចពង្រីកទំហំឧស្សាហកម្មថាមពលស្អាតបានកាន់តែច្រើន និងត្រៀមខ្លួនជាស្រេចដើម្បីធ្វើឱ្យប្រសើរឡើងនូវបច្ចេកវិទ្យាជាបន្តបន្ទាប់។ តម្លៃផលិតកម្មនឹងកាន់តែថោក នៅពេលដែលតម្លៃថោក នឹងអាចដណ្តើមយកចំណែកទីផ្សារពិភពលោកកាន់តែច្រើន នេះនឹងបង្កើតសេដ្ឋកិច្ចនៃមាត្រដ្ឋាន ដែលនាំឱ្យការចំណាយកាន់តែទាប។ វាជាវដ្តបន្ត នេះអាចមើលឃើញថាជាឧទាហរណ៍មួយពីឧស្សាហកម្មផលិតកោសិកាថាមពលពន្លឺព្រះអាទិត្យបច្ចុប្បន្ន ដែលក្នុងចំណោមក្រុមហ៊ុនធំៗទាំង ២០ រហូតដល់ ៨០ ភាគរយជាក្រុមហ៊ុនចិន។