KH EMPIRE

ផែនទីដែនជម្រកសត្វព្រៃកែវសីមា ៣ ផ្ទាំង និងសេចក្តីជូនដំណឹងរបស់ក្រសួងបរិស្ថាន ប្រគល់ជូនលោកមេភូមិត្រពាំងឈូក ទុកអនុវត្ត និងផ្សព្វផ្សាយ

ផែនទីដែនជម្រកសត្វព្រៃកែវសីមាក្នុងភូមិសាស្ត្រខេត្តក្រចេះ ដែលមានខ្សែបន្ទាត់ឃ្វៀលទុកជាតំបន់ការពារធម្មជាតិ និងដីរបស់រដ្ឋ ត្រូវបានមន្ត្រីឧទ្យានុរក្សដែនជម្រកសត្វព្រៃកែវសីមា ប្រគល់ឲ្យលោក ពៅ សាវាន មេភូមិត្រពាំងឈូក ដើម្បីធ្វើការផ្សព្វផ្សាយជូនដល់ប្រជាពលរដ្ឋទូទៅក្នុងមូលដ្ឋានឲ្យបានជ្រាប ។

ក្រុមការងារក៏បានបិទសេចក្តីជូនដំណឹងរបស់ក្រសួងបរិស្ថាន ស្ដីពីវិធានការទប់ស្កាត់លុបបំបាត់ និងបង្រ្កាបការកាប់គាស់ រុករាន ឆ្ការដុត ឈូសឆាយដីព្រៃក្នុងតំបន់ការពារធម្មជាតិធ្វើជាកម្មសិទ្ធិ និង ផែនទីដែនជម្រកសត្វព្រៃកែវសីមា ភូមិសាស្ត្រខេត្តក្រចេះ បានចំនួន ០៣កន្លែង ស្មើនឹង២០ស្លឹក នៅតាមទីសាធារណៈផងដែរ ។

សាធារណជនរង់ចាំមើល តើក្រោយពីក្រសួងបរិស្ថានបានប្រគល់ផែនទី ១១១ ផ្ទាំងកាលពីថ្ងៃទី ៨ ខែឧសភាទៅខេត្ត-ក្រុងទូទាំងប្រទេស អនុវត្តបានប្រសិទ្ធភាពដែរឬទេ ដោយឡែកអាជ្ញាធរខេត្តក្រចេះ មានវិធានការយ៉ាងណា ដើម្បីប្រមូលដីតំបន់ការពារធម្មជាតិ និងដីរបស់រដ្ឋមកជូនរដ្ឋវិញ?

Exit mobile version