ដោយសារមានការការពារធនធានធម្មជាតិព្រៃឈើបានតឹងរ៉ឹងដែលជាជម្រកសត្វផង ជីវៈចម្រុះផង និងមានការចូលរួមពីប្រជាសហគមន៍ ធ្វើឲ្យពីមួយថ្ងៃទៅមួយថ្ងៃ មានការកើនឡើងនូវសត្វព្រៃកម្រ និងសត្វជិតផុតពូជ ។
ជាកស្តែងនៅថ្ងៃទី០៨-០៩ ខែឧសភា ឆ្នាំ២០២៤ មន្ត្រីឧទ្យានុរក្សប្រចាំស្នាក់ការទួលថ្មកែវ ចំនួន០១នាក់ សហគមន៍តំបន់ការពារធម្មជាតិព្រៃពីរល្វៃ ចំនួន០៦នាក់(ស្រ្តី០២នាក់) នៃការិយាល័យដែនជម្រកសត្វព្រៃព្រះរកា-ឆែប ចុះល្បាតចំណុច ត្រពាំងធ្មា ត្រពាំងក្រពើ អូរឈើទាល ត្រពាំងត្បាល និយាមកាលេខ ៥៧១១៣០-១៥៤៩២២២ ស្ថិតក្នុងភូមិកំពង់សង្កែ ឃុំកំពង់ស្រឡៅមួយ ស្រុកឆែបខេត្តព្រះវិហារ បានជួបដានជើងសត្វខ្ទីង ចំនួន០២ក្បាល ៕