KH EMPIRE

បន្ទះក្តារ ៣២សន្លឹក ឈើតាប់ប្រភេទផចឹក ១៧ដុំ ដែលជនសង្ស័យលាក់ទុក ត្រូវមន្ត្រីឧទ្យានុរក្សប្រចាំស្នាក់ការព្រៃវែងដកហូត

នៅថ្ងៃទី ៩ ឧសភា ការិយាល័យដែនជម្រកសត្វព្រៃគូលែន-ព្រហ្មទេព មន្ត្រីឧទ្យានុរក្សប្រចាំស្នាក់ការព្រៃវែងចំនួន ០៥នាក់ បានទទួលរណាយន្ដ ចំនួន ០១គ្រឿង ពីសហគមន៍តំបន់ការពារធម្មជាតិសំបូរអភិវឌ្ឍន៍។ បន្តការចុះល្បាតដល់ចំណុចវាលក្ងោកក្រាប និយាមកាលេខ ៤៣៨៥៥២-១៤៥១៤៦៩ ស្ថិតនៅក្នុងភូមិសាស្រ្តភូមិតែល ឃុំស្រយង់ ស្រុកគូលែន ខេត្តព្រះវិហារ បានជួបប្រទះឈើ ដែលជនមិនស្គាល់អត្តសញ្ញាណអារលាក់ទុក វិធានការរឹបអូសឈើ៖

ឈើក្ដារ ចំនួន ៣២សន្លឹក ស្មើនឹង ០.៩៧២ ម៉ែត្រត្រីគុណ
ឈើតាប់ប្រភេទផ្ចឹក ចំនួន ១៧ដុំ ស្មើនឹង ១.០៩ម៉ែត្រត្រីគុណ វត្ថុតាងយកទៅរក្សាទុកនៅស្នាក់ការព្រៃវែង៕

Exit mobile version