KH EMPIRE

មន្ត្រីឧទ្យានុរក្សនៃមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ កំពុងស្រាវជ្រាវរកជនសង្ស័យ លួចកាប់រានឈូសឆាយដីព្រៃ ដើម្បីបន្តនីតិវិធីច្បាប់

ផ្ទៃដីព្រៃកាប់រាន ឈូសឆាយ ជាច្រើនចំណុចស្ថិតនៅក្នុងភូមិសាស្ត្រ ភូមិតាំងបំពង់ ឃុំតាសាល ស្រុលឳរ៉ាល់ ខេត្តកំពង់ស្ពឺ ថតបានពីផ្កាយរណប ត្រូវលោក ជា យុទ្ធា អនុប្រធានការិយាល័យ បានដឹកនាំមន្ត្រីឧទ្យានុរក្សចំនួន០៥នាក់ ចុះពិនិត្យមើលទីតាំងដែលសង្ស័យនោះ លើចំណុចទី២៤ និងទី២៥ ក្នុងនោះក្រុមការងារបានពិនិត្យឃើញថា ចំណុចទី២៤មានការកាប់រាននិងដាំដំណាំចេក ចំណុចទី២៥ មានការកាប់រាន ឈូសឆាយដីព្រៃដើម្បីយកធ្វើជាកម្មសិទ្ធដោយគ្មានការអនុញ្ញាតដែលមាននិយាមការបិទជិតដូចខាងក្រោម:
ចំណុចទី២៤ ៖ _ (០៣៧២៥៥៧_១២៩៥៣៧៩) _(០៣៧២៥៦៤_១២៩៥៤៧៤) _(០៣៧២៥២៣_១២៩៥៤៨៤) _(០៣៧២៤៨៣_១២៩៥៤៦៩) _(០៣៧២៤៩៩_១២៩៥៤០៧)

ចំណុចទី២៥៖ _(០៣៧២៤៣៩_១២៩៦១៦៩) _(០៣៧២៤៩១_១២៩៦១៥២)_(០៣៧២៥០៣_១២៩៦២៥២)_(០៣៧២៤០៤_១២៩៦២៦៨)_(០៣៧២៣៩៣_១២៩៦២៤៩)_(០៣៧២៤៥៧_១២៩៦២៣៣) ដែលស្ថិតក្នុងភូមិសាស្ត្រ ភូមិតាំងបំពង់ ឃុំតាសាល ស្រុលឳរ៉ាល់ ខេត្តលំពង់ស្ពឺ។ បច្ចុប្បន្នក្រុមការងារបានធ្វើកំណត់ហេតុ និងបន្តស្រាវជ្រាវរកជនល្មើស ដើម្បីបន្ត និតិវិធីច្បាប់ ៕

Exit mobile version