KH EMPIRE

គោយន្តកន្ត្រៃចំនួន០២គ្រឿង ដឹកជញ្ចូនឈើក្តារប្រភេទដួងចែមចំនួន០២ម៉ែត្រត្រីគុណ ត្រូវការិយាល័យដែនជម្រកសត្វព្រៃ ព្រៃឡង់-បឹងពែរ ដកហូត

នៅថ្ងៃទី ៩ ឧសភា ការិយាល័យដែនជម្រកសត្វព្រៃ ព្រៃឡង់-បឹងពែរ ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៤ មន្ត្រីឧទ្យានុរក្សប្រចាំស្នាក់ការរងដំណាក់ហ្លួងចំនួន០៣នាក់ បានចុះពិនិត្យទីតាំងកាប់រានដីព្រៃដែលទទួលបានពីផ្កាយរណបនៅចំណុចក្បាលហុងមាន(១០) និយាមកា ៥៥៦១០២-១៤៩៧១៤៩ ជាទីតាំងកាប់រានចាស់ទំហំប្រមាណ០,៦ហិកតា(បានដាក់ស្លាកសញ្ញាហាមឃាត់ចំនួន០២ស្លាក) បន្តដល់ចំណុចវាលក្រៀល និយាមកា ៥៥៣៧៥៨-១៤៩៧០១០ បានដាក់ស្លាកសញ្ញាហាមឃាត់ចំនួន០២ផ្លាក។

បន្តដល់ចំណុចអូរសសិត និយាមកា៥៥២៥៦៥-១៤៩៣៧៣០ បានជួបគោយន្តកន្ត្រៃចំនួន០២គ្រឿង ដឹកជញ្ចូនឈើក្តារប្រភេទដួងចែមចំនួន០២ម៉ែត្រត្រីគុណ ស្ថិតនៅភូមិស្រែវាល ឃុំធ្មា ស្រុកជ័យសែន ខេត្តព្រះវិហារ វត្ថុតាងយកមករក្សាទុកនៅស្នាក់ការស្រែវាល។

Exit mobile version