KH EMPIRE

កម្លាំងចម្រុះខេត្តត្បូងឃ្មុំ ចុះពិនិត្យមើលផ្ទៀងផ្ទាត់បង្គោលព្រំដី និងកំណត់មុខសញ្ញា អ្នកទន្ទ្រានដីព្រៃលិចទឹក នៅតំបន់ប្រើប្រាស់ច្រើនយ៉ាងបឹងកាដេ

លោក អ៊ុ ប៉ុណ្ណារ៉ា អនុប្រធានមន្ទីរ លោក អែមបណ្ណប្រណិត ប្រធានការិយាល័យ តំបន់ប្រើប្រាស់ច្រើនយ៉ាង បានចូលរួមជាមួយក្រុមការងារដឹកនាំដោយ លោកវ៉ែន ឈុនហួត អភិបាលរងស្រុក ក្រូចឆ្មារ និងមានការចូលរួមពីមេបញ្ជាការកងរាជអាវុធហត្ថខេត្ត-ស្រុក សឹករងស្រុក ការិយាល័យកសិកម្មស្រុក កម្លាំងប៉ុស្តិ៍ឃុំជំនីក-ឃុំឈូក មេភូមិបារាយណ៍ ប្រជាការពារ ព្រមទាំងមន្ត្រីឧទ្យានុរក្សបឹងកាដេរ នៅថ្ងៃទី ៩ ឧសភា បន្តចុះពិនិត្យមើលផ្ទៀងផ្ទាត់បង្គោលព្រំដី និងកំណត់មុខសញ្ញា អ្នកទន្ទ្រានដីព្រៃលិចទឹក នៅតំបន់ប្រើប្រាស់ច្រើនយ៉ាងបឹងកាដេរ។

ក្រុមការងារបានជួបជុំគ្នា នៅម្លប់ត្នោតស្ពានព្រែកជីក ស្ថិតនៅភូមិស្វាយដំណាក់ ឃុំជំនីក ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ, បន្ទាប់ពីបានប្រជុំពិភាក្សាគ្នារួចមក ក្រុមការងារ បានចាប់ផ្តើមបន្តចុះត្រួតពិនិត្យផ្ទៀងផ្ទាត់បង្គោលព្រំដីព្រៃលិចទឹកបឹងកាដេរ ចំណុចបឹងប្រម៉ាត់ដី ភូមិបារាយណ៍ ឃុំឈូកនិងយកចំណុចនិយាមការ(GPS)ចាប់ផ្តើមបង្គោលទី២២៤ និងបង្គោលផ្ទៀងផ្ទាត់ពីមុនបញ្ចប់បង្គោលទី២២៣ ដើម្បីធ្វើការផ្ទៀងផ្ទាត់បង្គោលព្រំដី នៅតំបន់ប្រើប្រាស់ច្រើនយ៉ាង បឹងកាដេរ ដោយក្រុមការងារ ចុះផ្ទៀងផ្ទាត់ដល់ចំណុចក្រពើស្អក ស្ថិតនៅភូមិបារាយណ៍ ឃុំឈូក ស្រុកក្រូចឆ្មារ ដោយទទួលបានលទ្ធផលបឋម នៅថ្ងៃទី៨ ដូចតទៅ៖

ក.បានផ្ទៀងផ្ទាត់កំណត់ចំណុចនិយាមការ បានចំនួន៦៥ បង្គោល៖
ខ.ចំពោះបង្គោលទាំង៦៥ មាន៖
-ដួលរលំ មាន: ៤បង្គោល
-បង្ខិតបង្គោលៈ ៤បង្គោល
-បាក់ មានៈ ១បង្គោល
-បាត់ មានៈ១៨បង្គោល

គ-ចំណុចបង្គោលកាប់ទន្ទ្រាន និងជនសង្ស័យ៖
1-ឈ្មោះ ស៊ឹម ណាសៀត (ប្ដី) និង សារហ្វាហាស់ (ប្រពន្ធ) នៅភូមិជំនីក (ចំណុច 228ដល់ចំណុច231)
2-ចំណុចទី226, 227 មិនស្គាល់អត្តសញ្ញាណ
3-ចំណុចទី281 (មានការលួចទន្ទ្រានប្រមាណ ៤០អារ)

Exit mobile version