ថ្ងៃទី ១០ ឧសភា ការិយាល័យដែនជម្រកសត្វព្រៃលំផាត់ លោក ភឿង វាសនា អនុប្រធានស្នាក់ការ បានដឹកនាំមន្រ្តីឧទ្យានុរក្ស ចុះល្បាតត្រួតពិនិត្យ នៅចំណុចត្រពាំងពង្រ ត្រង់និយាមលេខ (៧១៤៧៦១-១៤៥៩៥៩៧) ពុំមានអ្វីគួរអោយកត់សម្គាល់នោះទេ។ ក្រុមការងារបានបន្តការល្បាតដល់ចំណុចទំន់បស្រែជ្រៃ ត្រង់និយាមកាលេខ(៧២៤៦៤៨-១៤៦៤៩៦៨) ស្ថិតក្នុងភូមិសាស្រ្តភូមិថ្មី ឃុំជ័យឧត្ដម ស្រុកលំផាត់ ខេត្តរតនគិរី។ លទ្ធផល៖ក្រុមការងារបានប្រទះឃើញសត្វត្មាតភ្លើងចំនួន០២ក្បាលកំពុងសុីសាកសពគោ និងឃើញសត្វត្រយ៉ងចង្កំកសចំនួន០៤ក្បាលកំពុងរកចំណី ៕