KH EMPIRE

អូរព្រែកល្ពៅក្នុងខេត្តតាកែវ សត្វស្លាបកំពុងកើនឡើង

មន្រ្តីឧទ្យានុរក្សសហការជាមួយមន្រ្តីកិច្ចសន្យាបរិស្ថាន ចុះល្បាតក្នុងតំបន់ការពារទេសភាពបឹងព្រែកល្ពៅ មកដល់ចំណុចខាងលិចប្រឡាយ ១ បានជួបប្រទះសត្វត្រយងខ្លួនរលោងចំនួន ៣៣ក្បាល មានលេខនិយាមកាX:500527 Y:1190257 ។

បន្ទាប់មកបន្តល្បាតពីចំណុចប្រឡាយ១ ឆ្ពោះមកកើត សំដៅអូរព្រែកល្ពៅបានប្រទះឃើញសត្វទន្រ្ទីតធំចំនួន២០ក្បាល និងពងចំនួន ២សម្បុក ៥គ្រាប់ មានលេខនិយាមកាX:501130 Y:1189424 និងបន្តការល្បាតឆ្លៀតពិនិត្យសម្បុកទាកាបព្រៃ ប្រទះឃើញកន្លងមកចំនួន ០១សម្បុក មានពង ៨គ្រាប់ពុំទាន់ញាស់ទេ ៕

Exit mobile version