KH EMPIRE

បំផ្លាញដើមក្រូច ១០០០ ដើម ដាំលើដីព្រៃឈូសឆាយចាស់ នៅភូមិស្ងឹងថ្មី ឃុំប្រម៉ោយ ស្រុកវាលវែង

ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៤ លោក ស៊ុត សុគា លោក ឡាយ សុធា លោក អៀង ថាវី និង មន្ត្រីស្ម័គ្រចិត្ត ០២ នាក់ មន្ត្រីឧទ្យានុរក្សការិយាល័យឧទ្យានជាតិ នៃមន្ទីរបរិស្ថានខេត្តពោធិសាត់ បានចូលរួមជាមួយ អនុគណៈកម្មការថ្នាក់ខេត្ត ក្រុមទី០៦ដើម្បីចុះទប់ស្កាត់និងបង្រ្កាបបទល្មើសធនធានធម្មជាតិ នៅក្នុងតំបនការពារឧទ្យានជាតិជួរភ្នំក្រវាញ ទទួលបានលទ្ធផលដូចខាងក្រោម៖

-ចំណូចខ្ងងយាយស្រី ត្រង់និយាមកាលេខ 0337294-1358084 ស្ថិតនៅភូមិស្ងឹងថ្មី ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ក្រុមការងារបានចុះពិនិត្យផ្ទៀងផ្ទាត់លើទីតាំងដីដែលបានបង្រ្កាបចាស់កន្លងមក ( មានដើមក្រូចពោធិសាត់ចំនួន១០០០ ដើម )។

ចំណាត់ការ/វិធានការ កាប់ កម្ទេចចោលនិងបន្តតាមដានស្រាវជ្រាវរកអត្តសញ្ញាណជនល្មើស ៕

Exit mobile version