KH EMPIRE

ក្រុមការងារការិយាល័យឧទ្យានជាតិ ការិយាល័យសហគមន៍ និងរដ្ឋបាលស្រុកស្វាយលើ ចុះស្រង់ទិន្នន័យ ទំហំផ្ទៃដីចម្ការស្វាយចន្ទីរ និងដំណាំផ្សេងៗ

ក្រុមការងារការិយាល័យឧទ្យានជាតិ និងការិយាល័យសហគមន៍ បានសហការជាមួយក្រុមការងាររដ្ឋបាលស្រុកស្វាយលើ ដឹកនាំដោយលោក សោម សុផល អភិបាលរងស្រុកស្វាយលើ បានចុះស្រង់ទិន្នន័យទីតាំង ទំហំផ្ទៃដីចម្ការស្វាយចន្ទីរ និងដំណាំផ្សេងៗទៀត នៅក្នុងព្រៃសហគមន៍នៃសហគមន៍តំបន់ការពារធម្មជាតិទាំង៥ រយ:ពេល៣ថ្ងៃ គិតចាប់ពីថ្ងៃទី១១-១៣ ខែឧសភា ឆ្នាំ២០២៤ ទទួលបានលទ្ធផលរួមមាន៖
១.ទិន្នន័យប៉ាន់ប្រមាណទាំង៥ សហគមន៍ បានចំនួន ១៨២ក្បាលដី
២.ទិន្នន័យបានចុះស្រង់រួចរាល់ បានចំនួន ៧៤ក្បាលដី ស្មើនឹង ៤០,៦៦%

Exit mobile version