KH EMPIRE

តុលាការឧត្តរមានជ័យ សម្រេចផ្តន្ទាទោសជនល្មើសម្នាក់ ដាក់ពន្ធនាគារ ពីបទកាប់គាស់ រុករាបដីព្រៃ ឆ្ការដុត និងឈូសឆាយដីព្រៃយកធ្វើកម្មសិទ្ធិ

ចក់ រឿន អាយុ ៣៩ ឆ្នាំ ត្រូវតុលាការខេត្តឧត្តរមានជ័យ ដាក់ឲ្យស្ថិតនៅក្រោមការពិនិត្យពីបទ កាប់គាស់ រុករាបដីព្រៃ ឆ្ការដុត និងឈូសឆាយដីព្រៃយកធ្វើកម្មសិទ្ធិ នៅតំបន់ការពារដែនជម្រកសត្វព្រៃសង្ឃរុក្ខាវ័ន ចំណុចកែងសន្លុង ក្នុងភូមិចារ ឃុំលំទង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ។

ចក់ រឿន ត្រូវបានឃាត់ខ្លួនកាលពីថ្ងៃទី ១១ ខែឧសភា ឆ្នាំ ២០២៤ ដោយមន្ត្រីឧទ្យានុរក្ស នៃមន្ទីរបរិស្ថានខេត្ត ពីបទប្រព្រឹត្តកាប់គាស់ រុករានដីព្រៃ ឆ្ការដុត និងឈូសឆាយដីព្រៃយកធ្វើកម្មសិទ្ធិ ជាបទល្មើសព្រហ្មទណ្ឌដែលមានចែងឲ្យផ្តន្ទាទោសតាមមាត្រា ៦២ ចំណុចទី១ និងមាត្រា ៥៦ ចំណុចទី ៤ នៃច្បាប់ស្តីពីតំបន់ការពារធម្មជាតិ ។

តុលាការបានបញ្ជូនឈ្មោះ ចក់ រឿន ទៅកាន់ពន្ធនាគារខេត្តឧត្តរមានជ័យ នៅថ្ងៃទី ១៣ ខែឧសភា ឆ្នាំ ២០២៤ រហូតដល់មានបទបញ្ជាថ្មី ៕

Exit mobile version