KH EMPIRE

អាវុធច្នៃ ២ ដើម និងរណាយន្ត២ គ្រឿងរបស់ជនសង្ស័យលាក់ទុកនៅចំណុចភូមិខាំកឺត ឃុំស្រឡៅមួយ ត្រូវដកហូតទុកជាភស្តុតាង

ថ្ងៃទី១២-១៤ ខែឧសភា ឆ្នាំ២០២៤ មន្រ្តីឧទ្យានុរក្សប្រចាំស្នាក់ការភ្នំសង្កែ ចំនួន០៣នាក់ វរសេនាតូចនគរបាលការពារព្រំដែនលេខ១០៥ ចំនួន០១នាក់ ចុះល្បាតចំណុចភ្នំចក ទួលរមាង ណាមសាម ប្រឡាយក្រញ៉ូង និយាមកាលេខ ៥៥២៣២៥-១៥៥៧៥១៧ ស្ថិតក្នុងភូមិខាំកឺត ឃុំស្រឡៅមួយ ស្រុកឆែប ខេត្តព្រះវិហារ បានរុករកឃើញរណារយន្តចំនួន ០១គ្រឿង វត្ថុតាងរក្សាទុកនៅស្នាក់ការភ្នំសង្កែ។

-ថ្ងៃទី១០-១៤ ខែឧសភា ឆ្នាំ២០២៤ មន្រ្តីឧទ្យានុរក្សប្រចាំក្រុមអន្តរាគមន៍ ចំនួន០៣នាក់ មន្រ្តីឧទ្យានុរក្សប្រចាំស្នាក់ការដំរីបូត ចំនួន០៣នាក់ ចុះល្បាតចំណុច អូរស្អត ប្រឡាយចំបក អូរខ្យង និយាមកាលេខ ៥៣៧៩២៦-១៥២៩៥៣៥ ស្ថិតក្នុងភូមិសង្កែ ឃុំសង្កែមួយ ស្រុកឆែប ខេត្តព្រះវិហារ បានរុករកឃើញរណារយន្ត ចំនួន០៣គ្រឿង(តូច ០១គ្រឿង) និងអាវុធកែច្នៃ(កាប៊ិន) ចំនួន០២ដើម វត្ថុតាងរក្សាទុកនៅស្នាក់ការដំរីបូត ៕

Exit mobile version