KH EMPIRE

ដី ២ ហិកតារបស់ជនល្មើសលួចដុតកាប់ឆ្ការធ្វើជាកម្មសិទ្ធិភូមិសាស្រ្តឃុំកំពង់ចាម ស្រុកសំបូរ ខេត្ដក្រចេះ កំពុងស្រាវជ្រាវរកមុខម្ចាស់ ដើម្បីបញ្ជូនទៅតុលាការ

ថ្ងៃទី ១៨ ឧសភា ដែនជម្រកសត្វព្រៃព្រៃឡង់បានធ្វើការចុះល្បាតដល់ចំណុចថ្មច្រុះ 575317-1430117 ភូមិសាស្រ្តឃុំកំពង់ចាម ស្រុកសំបូរ ខេត្ដក្រចេះ បានប្រទះឃើញមានការ មានការកាប់គាស់ រុករាន ឆ្ការ ដុត រើរាន និង ដាំដំណាំ ដំឡូងមីដើម្បីយកដីធ្វើជាកម្មសិទ្ធិ ទំហំដី 2ហិតា ជនសង្ស័យបានរត់គេចខ្លួនបាត់ពេលដែលក្រុមការងារចូលទៅដល់ នឹងបន្សល់ទុកនៅម៉ូតូចំនួន 2 គ្រឿង ម៉ាក់វ៉េវ( ខ្មៅនិងក្រហម ) គុណ ភាព 20% និង ម៉ាសុីនកាត់ស្មៅ ចំនួន 01គ្រឿង បច្ចុប្បន្នក្រុមការងារកំពង់ប្រមូលទិន្នន័យចងក្រងសំណុំរឿងទៅសាលាដំបូងខេត្ត ៕

Exit mobile version