KH EMPIRE

បញ្ជូនជនល្មើសកាប់ឆ្ការ ដុតរានដីយកធ្វើកម្មសិទ្ធិ ទៅពន្ធនាគារខេត្តសៀមរាប

ផូក ធីន អាយុ ៤៩ ឆ្នាំ ត្រូវតុលាការខេត្តសៀមរាប ផ្តន្ទាទោសដាក់ពន្ធនាគារ នៅថ្ងៃទី ១៨ ខែឧសភា ពីបទឈូសឆាយដីព្រៃ យកធ្វើកម្មសិទ្ធិ ប្រព្រឹត្តនៅចំណុចទួលសាខន ស្ថិតនៅភូមិជ្រៃ ឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ក្នុងដែនជម្រកសត្វព្រៃភ្នំត្នោត-ភ្នំពក កាលពីថ្ងៃទី ១៧ ខែឧសភា ឆ្នាំ ២០២៤ ។ ផូក ធីម មានប្រវត្តិផ្តន្ទាទោសដោយសាលាដំបូងខេត្តសៀមរាប រយៈពេលមួយឆ្នាំ តែត្រូវព្យួរពីបទ កាប់គាស់ រុករានដីព្រៃ កាប់ឆ្ការ និងឈូសឆាយដីព្រៃ ។

នេះជាបទល្មើសព្រហ្មទណ្ឌមានចែង និងកំណត់ឲ្យផ្ទន្ទាទោសតាមប្បញ្ញត្តិមាត្រា ៥៦ និង ៦២ នៃច្បាប់ស្តីពីតំបន់ការពារធម្មជាតិ ។ ជននេះត្រូចឃុំខ្លួនរហូតដល់មានសេចក្តីសម្រេចថ្មីផ្សេងពីនេះ ៕

Exit mobile version