KH EMPIRE

កំពុងរកមុខជនសង្ស័យកាប់រានដុតព្រៃយកដី ថ្មី ចាស់ ៦ ទីតាំង ទំហំសរុប 17,7 ហិកតា នៅភូមិវៀងចាន់ ឃុំវែងក្រោម ស្រុកតាវែង ខេត្តរតនគីរី

 

ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤ ក្រុមការងារ ទីស្នាក់ការរងអូរកាញូ បានសហការជាមួយអាជ្ញាធរឃុំតាវែងក្រោម ចុះល្បាតត្រួតពិនិត្យការកាប់រានទន្ទ្រានយកដីព្រៃធ្វើជាកម្មសិទ្ធិ ត្រង់ចំណុចវាលតាវ៉ង ត្រពាំងប៉ុម អូរតាងឹល ស្ថិតនៅភូមិវៀងចាន់ ឃុំវែងក្រោម ស្រុកតាវែង ខេត្តរតនគីរី។ ជាលទ្ធផល ៖ ក្រុមងារបានឃើញមានការកាប់រានទន្ទ្រានយកដីព្រៃធ្វើជាកម្មសិទ្ធិចំនួន០៦ទីតាំង រួមមាន:

ក-ទីតាំងទី០១ ត្រង់និយាមកាលេខ (៧២៨៧៦៣-១៥៦០៦៦៩) មានទំហំសរុបចំនួន៦.៤០ហិកតា ជាដីដាំដំណាំចន្ទី មានទំហំចំនួន ៤.១៣ហិកតា និងដីកាប់ពង្រីកថ្មីចំនួន ២.២៧ហិកតា
ខ-ទីតាំងទី០២ ត្រង់និយាមកាលេខ (៧២៩១៦៧-១៥៦១១៧១) មានទំហំសរុបចំនួន២.៣៧ ហិកតា ជាដីកាប់ពង្រីកថ្មី ។
គ-ទីតាំងទី០៣ ត្រង់និយាមកាលេខ (៧២៩៥២៧-១៥៦១៦០៧) មានទំហំចំនួន០.៧៨ហិកតា ជាដីកាប់ពង្រីកថ្មី។
ឃ-ទីតាំងទី០៤ ត្រង់និយាមកាលេខ (៧៣០០៩៣-១៥៦១៨៧៦) មានទំហំសរុបចំនួន២.០៣ហិកតា ជាដីកាប់ពង្រីកថ្មី ។
ង-ទីតាំងទី០៥ ត្រង់និយាមកាលេខ (៧២៩៩៦៩-១៥៦២៤៣៧) មានទំហំសរុបចំនួន២.៦៥ហិកតា ជាដីកាប់រានចាស់មានទំហំចំនួន១.៣៥ហិកតា ដីកាប់ពង្រីកថ្មីមានចំនួន១.៣០ហិកតា
ច-ទីតាំងទី០៦ ត្រង់និយាមកាលេខ (៧២៨៩៤០-១៥៦០១៨៣) មានទំហំសរុបចំនួន៣.៤៧ហិកតា ជាដីកាប់រានចាស់មានចំនួន២.៤៧ និងដីកាប់ពង្រីកថ្មីមានចំនួន០១ហិកតា ។

ចំពោះករណីខាងលើនេះក្រុមការងារនឹងធ្វើការស្រាវជ្រាវរកអត្តសញ្ញាណជនសង្ស័យ និងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់ ៕

Exit mobile version