KH EMPIRE

ឧទ្យានជាតិអូរយ៉ាដាវ ដីព្រៃកាប់ទន្ទ្រានខុសច្បាប់ ៣ កន្លែង ១៥ ហិកតា ឧទ្យានុរក្សកំពុងតាមអង្កេតរកមុខសញ្ញា

ព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៤ ក្រុមការងារទីស្នាក់ការឧទ្យានជាតិអូរយ៉ាដាវ ដឹកនាំដោយលោក សុង វ័យ ប្រធានក្រុមល្បាត បានចុះល្បាតត្រួតពិនិត្យទីតាំងកាប់ទន្រ្ទានដីព្រៃ ស្ថិតក្នុងភូមិតាកុកភ្នង ឃុំបរខាំ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី ដោយបានប្រទះឃើញមានលួចកាប់ទន្រ្ទានដីព្រៃខុសច្បាប់ចំនួន ៣ទីតាំងស្ថិតក្នុងភូមិតាកុកភ្នង ឃុំបរខាំ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី ក្នុងនោះរួមមាន៖

ក-ទីតាំងទី១ ត្រង់និយាមកាលេខ (៧៥៧២១១-១៤៨៧១២១) ប្រហែល ០៤ហិកតា
ខ-ទីតាំងទី២ ត្រង់និយាមកាលេខ (៧៥៦៥៨៥-១៤៨៤៣០៩) ប្រហែល ០៣ហិកតា
គ-ទីតាំងទី៣ ត្រង់និយាមកាលេខ (៧៥១៤៤៣-១៤៨៨៧៦០) ប្រហែល ០២ហិកតា។
បច្ចុប្បន្ន ក្រុមការងារកំពុងកសាងសំណុំរឿង និងស្រាវជ្រាវស៊ើបអង្កេតរកជនប្រព្រឹត្ត និងបញ្ចូនសំណុំរឿងដាក់ទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់។
នាពេលរសៀល មន្ត្រីឧទ្យានុរក្សដឹកនាំដោយ លោក ស៊ូលីត សុំភូ ប្រធានក្រុមល្បាត បានចុះល្បាត ក្នុងភូមិសាស្រ្ត ព្រៃក្រោយភូមិសំ ឃុំយ៉ាទុង និងតាមបណ្តោយអូរតាង ជាលទ្ធផល៖ ក្រុមការងារបានឃើញមានការលួចកាប់រានដីព្រៃយកធ្វើជាកម្មសិទ្ធិ ចំនួន០២ទីតាំង រួមមាន៖
ក-ទីតាំងទី០១ មានទំហំប្រហែលជា ០៤ហិកតា ត្រង់និយាមកាលេខ (៧៦៨៧៤៤-១៥០១៣៧៧) ស្ថិតនៅជាប់ជើងភ្នំភូមិសំ ឃុំយ៉ាទុង ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី ។
ខ-ទីតាំងទី០២ មានទំហំប្រហែលជា ០២ហិកតា ត្រង់និយាមកាលេខ (៧៧០៦៩៧-១៤៩៩៤៨៨ ) ស្ថិតនៅក្រោយព្រៃភូមិសំ ឃុំយ៉ាទុង ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី។
បច្ចុប្បន្ន ក្រុមការងារកំពុងកសាងសំណុំរឿងតាមនីតិវិធីច្បាប់ស្ដីពីតំបន់ការពារធម្មជាតិ និងបញ្ជូនទៅតុលាការ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់។

Exit mobile version