KH EMPIRE

កម្លាំងអាវុធហត្ថ និងឧទ្យានុរក្សជាតិ នៃមន្ទីរបរិស្ថានខេត្តពោធិ៍សាត់ វាក់នឹងរទេះក្របីដឹកឈើបន្ទះការ ១,៨០៣ម៉ែត្រត្រីគុណ

ថ្ងៃទី១៩ ខែឧសភា ឆ្នាំ ២០២៤ លោក អាត សាវឿន លោក ជូន សារ៉ា ជាមន្ត្រីឧទ្យានុរក្សការិយាល័យឧទ្យានជាតិ នៃមន្ទីរបរិស្ថានខេត្តពោធិ៍សាត់ដែលកំពុងអនុវត្តគម្រោងកម្មវិធីការពារព្រៃឈើតំបន់ជួរភ្នំក្រវាញ ប្រចាំស្នាក់ការអូរសោមថ្មី បានដឹកនាំកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស អនុវត្តគម្រោងការពារព្រៃឈើជួរភ្នំក្រវាញ គាំទ្រដោយអង្គការ WA ចុះប្រតិបត្តិការស្រាវជ្រាវ រុករកបទល្មើសធនធានធម្មជាតិ ស្ថិតក្នុងឧទ្យានជាតិ ទទួលបានលទ្ធផលដូចខាងក្រោម៖

-UTM:០៣១០៤៦៦:១៣៣២៨៧៣:ចំណុចវាលតារាំង ភូមិគៀនជង្រុក ឃុំអូរសោមស្រុកវាលវែង ខេត្តពោធិ៍សាត់ ក្រុមការងារបានប្រទះឃើញជនស្ស័យចំនួន ៣នាក់កំពុងធ្វើបរទេះក្របីដឹកជញ្ជូនឈើអារពេលយប់ តែជនសង្ស័យរត់គេចខ្លួន បន្សល់ទុករទេះចំនួន ៣គ្រឿង ឈើអារប្រភេទសៀមលីក្តារនិងគ្រឿង(ក្រៅលំដាប់ថ្នាក់) ចំនួន៥២ស្លឹកស្មើនឹង១,៨០៣ម៉ែត្រត្រីគុណ និង ក្របីចំនួន០៥ក្បាល ។

វត្ថុតាងទាំងអស់ខាងលើក្រុមការងារបានធ្វើការដកហូតនិងដឹកជញ្ជូនយកមករក្សាទុកនៅស្នាក់ការអូរសោមថ្មី ៕

 

Exit mobile version