KH EMPIRE

ចុះផ្សព្វផ្សាយយុទ្ធនាការ«កម្ពុជាស្អាត ខ្មែរធ្វើបាន» នៅក្រុងកំពត

ដើម្បីបញ្ជ្រាបការយល់ដឹងអំពីយុទ្ធនាការ «កម្ពុជាស្អាត ខ្មែរធ្វើបាន» ដល់អាជីវករ ប្រជាពលរដ្ឋ មហាជន និងដើម្បីចូលរួមអនុវត្តទាំងអស់គ្នា នៅថ្ងៃទី ២០ ឧសភា ឆ្នាំ ២០២៤ ការិយាល័យចំណេះដឹង និងព័ត៌មានបរិស្ថាន ដឹកនាំដោយលោកស្រី មិញ ចាន់សូរិយា ន និងលោក សោម ភក្តី អនុប្រធានការិយាល័យ សហការជាមួយសមាគមអ្នកស្រលាញ់បរិស្ថាន និងសង្គម រួមទាំងអាជ្ញាធរមូលដ្ឋាន បានចុះធ្វើយុទ្ធនាការកាត់បន្ថយប្លាស្ទិក និងផ្សព្វផ្សាយយុទ្ធនាការ «កម្ពុជាស្អាត ខ្មែរធ្វើបាន» នៅផ្សារសាមគ្គី និងនៅរូបសំណាកសេះសមុទ្រ ភូមិសាស្ត្រខេត្តកំពត ។

ក្រុមអាជីវករបានសម្តែងទឹកចិត្ត ដោយទឹកមុខញញឹម រីករាយជាមួយក្រុមការងារ ដែលឆ្លុះ​បញ្ចាំងថា ពួកគាត់នឹងចូលរួមដើម្បីកម្ពុជារបស់យើងស្អាត ៕

Exit mobile version