KH EMPIRE

កូនឈើគ្រញូង ២៥.០០០ ដើម បានបណ្តុះនៅស្នាក់ការអូរអំបិល នៃមន្ទីរនរិស្ថានខេត្តឧត្តរមានជ័យ

យោងតាមផែនការសកម្មភាពដាំដើមឈើ ១លានដើមក្នុងមយឆ្នាំរបស់ក្រសួងបរិស្ថាន នៅគ្រប់មន្ទីរបរិស្ថានតាមបណ្តាខេត្ត-ក្រុងសុទ្ធតែមានថ្នាលបណ្តុះកូនឈើប្រភេទផ្សេងៗជាច្រើនរបស់ខ្លួន ។
ឯកឧត្តម បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានមានប្រសាសន៍ថា «ខ្ញុំមានសុទិដ្ឋិនិយមថា ការដាក់ចេញនូវយុទ្ធនាការដាំដើមឈើយ៉ាងតិច ១លានដើម គឺជាការបោះជំហានទៅមុខយ៉ាងស្វាហាប់ ។

ជាក់ស្តែងនៅថ្ងៃទី ១៨ ខែ ឧសភា ឆ្នាំ ២០២៤ មន្រ្តីឧទ្យានុក្ស ស្នាក់ការអូរអំបិល បានសហការជាមួយកម្លាំងល្បាតរបស់អង្គការអភិរក្សជម្រកសត្វព្រៃកម្ពុជា បានពង្រីកថ្នាក់បណ្តុះកូនឈើបន្ថែមទៀត ដោយសារកូនឈើពេញអស់ សរុប កូនគ្រញូង បានចំនួន ២៥០០០ដើម ៕

Exit mobile version