KH EMPIRE

ចុះពិនិត្យវឌ្ឍនភាពគម្រោងទេសចរណ៍ផ្សារភ្ជាប់នឹងធម្មជាតិខ្នាតតូច ចំនួន ៤គម្រោង របស់ក្រុមហ៊ុន ឋានសួគ៌តាតៃ

នៅថ្ងៃទី ២១ ឧសភា លោក ស៊ី សុភាព ប្រធានការិយាល័យឧទ្យានជាតិ និងលោក អ៊ុល រ៉ាន់ ប្រធានការិយាល័យដែនជម្រកសត្វព្រៃ បានចូលរួមប្រជុំ និងចុះពិនិត្យជាក់ស្តែង វឌ្ឍនភាពគម្រោងទេសចរណ៍ផ្សារភ្ជាប់នឹងធម្មជាតិខ្នាតតូច ចំនួន០៤គម្រោង របស់ក្រុមហ៊ុន ឋានសួគ៌តាតៃ ក្នុងដែនជម្រកសត្វព្រៃពាមក្រសោប ស្ថិតនៅភូមិអន្លង់វ៉ាក់ ឃុំតាតៃក្រោម ស្រុកកោះកុង ខេត្តកោះកុង ដឹកនាំដោយលោក ម៉ឺន មករា អគ្គនាយករង នៃអគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន និងសហការី ជាលទ្ធផលពិនិត្យឃើញមានដូចខាងក្រោម៖

– បានបោះបង្គោលព្រំប្រទល់តំបន់វិនិយោគរួចរាល់
– បានឈូសឆាយផ្លូវព័ទ្ធជុំវិញទាំង ០៤ គម្រោងប្រវែងប្រហែល ៤០០០ ម៉ែត្រ និងមានរោងយាមចំនួន ០១
– ស្ថានភាពព្រៃពាក់កណ្តាលស្រោង ដែលមានរយៈកំពស់ចាប់ពី១០ ម៉ែត្រ ដល់រយៈកំពស់ ៩០ ម៉ែត្រពីនីវ៉ូទឹកសមុទ្រ
– ជាប្រភេទដីគ្រួសក្រហមលក្ខណៈជម្រាលភ្នំ តាមបណ្តោយព្រែកប្រហែល ៧០០ម៉ែត្រ ហើយទីតាំងគម្រោងជាប់មាត់ព្រែកប្រហែល ១០០ម៉ែត្រ

Exit mobile version