KH EMPIRE

ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៤

ឯកឧត្តម ង៉ូវ បូរីណា អនុប្រធានទី២ ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកអូររាំងឪ និងជាប្រធានក្រុមការងារយុវជនគណបក្សក្រសួងបរិស្ថាន តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត អនុប្រធានទី២ ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តត្បូងឃ្មុំ និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកអូររាំងឪ បានអញ្ជើញជាអធិបតីពិធីប្រកាសបង្ហាញមុខបេក្ខជនពេញសិទ្ធិ និងបម្រុងក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាស្រុក និងសំណេះសំណាលជាមួយអង្គបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ និងស្រុកអូររាំងឪ អាណត្តិទី៤ ឆ្នាំ២០២៤។ សមាសភាពចូលរួមមាន៖ ឯកឧត្តម លោកជំទាវ លោក លោកស្រីក្រុមការងារគណបក្សចុះមូលដ្ឋានខេត្ត ស្រុក ឃុំទាំង៧ ឯកឧត្តម លោកជំទាវ បេក្ខជនក្រុមប្រឹក្សាខេត្ត លោក លោកស្រីបេក្ខជនក្រុមប្រឹក្សាស្រុក គណៈកម្មាធិការគណបក្សស្រុក គណៈកម្មាធិការគណបក្សមូលដ្ឋានឃុំទាំង៧ ជាអង្គបោះឆ្នោត សរុប១៩៨នាក់។

Exit mobile version