KH EMPIRE

សំណាញ់ច្បាប់! សាលាដំបូងខេត្តស្ទឹងត្រែង បញ្ជូនជនល្មើសម្នាក់រុករានដុតព្រៃរបស់រដ្ឋ ទៅពន្ធនាគារ

សាលាដំបូងខេត្តស្ទឹងត្រែង នៅថ្ងៃទី ២១ ខែឧសភា ឆ្នាំ ២០២៤ បានចេញដីកាឲ្យឃុំខ្លួនជនល្មើសម្នាក់ ឈ្មោះ ខែម សំអឿន អាយុ ៤៤ ឆ្នាំ រស់នៅភូមិស្វាយរៀង ឃុណតាឡាត ស្រុកសេសាន ខេត្តស្ទឹងត្រែង ទៅកាន់ពន្ធនាគារខេត្ត ពីបទកាប់រុករានដីព្រៃរបស់រដ្ឋ យកធ្វើកម្មសិទ្ធិ និងញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋ ដែលកម្លាំងឧទ្យានុរក្ស នៃមន្ទីរបរិស្ថានខេត្តស្ទឹងត្រែងឃាត់ខ្លួនបាន នៅភូមិសាស្ត្រខ្សាច់ថ្មី ឃុំតាឡាត ស្រុកសេសាន កាលពីថ្ងៃទី ១៨ ខែឧសភា ឆ្នាំ ២០២៤ ។

ខែម សំអឿន ជាប់ចោទក្នុងបទល្មើសព្រហ្មទណ្ឌដែលមានចែង និងប្បញ្ញត្តិឲ្យផ្តន្ទាទោសតាមមាត្រា ៦២ ចំណុចទី១ មាតរ្ា ៦៣ នៃច្បាប់ស្តីពីតំបន់ការពារធម្មជាតិ និមាត្រា ៤៩៥ នៃក្រមព្រហ្មទណ្ឌ ត្រូវសាលាដំបូងខេត្តស្ទឹងត្រែង ឲ្យឃុំខ្លួនបណ្តោះអាសន្ន គិតរាប់ពីថ្ងៃទី ២១ ខែឧសភា ឆ្នាំ ២០២៤ និងមិនឲ្យហួសពីថ្ងៃទី ២១ ខែវិច្ឆិកា ឆ្នាំ ២០២៤ លើកលែងតែមានដីកាបង្គាប់ឲ្យពន្យារពេលឃុំខ្លួន ឬដីកាបង្គាប់ឲ្យរក្សាទុកជនជាប់ចោទក្នុងឃុំ រង់ចាំការជំនុំជម្រះ ៕

Exit mobile version