KH EMPIRE

ការិយាល័យដែនជម្រកសត្វព្រៃគូលែន-ព្រហ្មទេព និងកម្លាំងយោធា ចុះស្រង់ស្ថិតិប្រជាជនរស់នៅភូមិថ្មី

ថ្ងៃទី ២២ ឧសភា លោកប្រធានការិយាល័យ ដឹកនាំកម្លាំងមន្រ្តីឧទ្យានុរក្សប្រចាំស្នាក់ការព្រៃវែងចំនួន០៤ នាក់ ចូលរួមសហការជាមួយលោក ឡុក អង្គារិទ្ធមេទិសប្រចាំសឹករងស្រុកគូលែន ដោយមានកម្លាំងយោធាចំនួន ២៦នាក់ ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំគូលែនជើង ចំនួន ០២នាក់ អនុភូមិគូលែនជើង ចំនួន ០១នាក់ ប្រជាការពារភូមិព្រៃវែង ចំនួន ០១នាក់ បានចុះស្រង់ស្ថិតិប្រជាពលរដ្ឋរស់នៅភូមិថ្មី(ហៅថ្នល់តាយស់) មានប្រជាពលរដ្ឋ ចំនួន ២៥១នាក់ ស្មើនឹង ៦០គ្រួសារ មានខ្នងផ្ទះ៦៩ខ្នង ដីអាស្រ័យផល ចំនួន ២៧២ហិកតា សាលារៀន ០១ វត្ត ០១ ផ្ទះគ្មានមនុស្សនៅចំនួន ២១ផ្ទះ និងខ្ទម ១០ ទីតាំងខាងលើស្ថិតនៅចំណុចថ្នល់តាយស់ ឃុំគូលែនជើង ស្រុកគូលែន ខេត្តព្រះវិហារ ៕

Exit mobile version