KH EMPIRE

ឧទ្យានជាតិស្រុកអូរយ៉ាដាវ កំពុងបន្តស្រាវជ្រាវរកមុខសញ្ញាម្ចាស់ឈើជ្រៀក ១២កំណាត់ ភូមិតាកុងព្នង

នៅថ្ងៃទី ២២ ខែឧសភា ឆ្នាំ ២០២៤ ក្រុមការងារស្នាក់ឧទ្យានជាតិស្រុកអូរយ៉ាដាវ បានធ្វើការសហការជាមួយកំលាំងគណ:បញ្ជាការឯកភាពស្រុកអូរយ៉ាដាវ ចុះស្រាវជ្រាវបង្រ្កាប រឹបអូសន្និធិផលព្រៃឈើ នៅចំណុចភូមិតាកុងព្នង ធ្វើការដឹកជញ្ជូន និងវាស់វែងឈើវត្ថុតាង វែង ខ្លី ចំនួន ១២កំណាត់ ជាប្រភេទឈើជ្រៀក មានដូចជា សុក្រម ឈ្លីក និងផ្ចិត រក្សាទុកនៅទីស្នាក់ការឧទ្យានជាតិ។ ក្រុមការងារកំពុងបន្តស្រាវជ្រាវ និងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ៕

Exit mobile version