KH EMPIRE

កម្លាំងការិយាល័យដែនជម្រកសត្វព្រៃ (ភ្នំឱរ៉ាល់ ) ចុះបង្ក្រាបប្រទះឃើញឈើអារយ៉ាងសន្ធឹក

ថ្ងៃទី១៩-២១ ខែឧសភា ឆ្នាំ២០២៤ កម្លាំងមន្ត្រីឧទ្យានុរក្សចំនួន០៨នាក់ ស្នាក់ការដំណាក់ត្រយឹង ស្នាក់ការអូសោម ស្នាក់ការបឹងខ្លុង ចុះល្បាត តាមដាន បង្រ្កាប នឹងទប់ស្កាត់បទល្មើសធនធានធម្មជាតិនៅក្នុងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ភូមិសាស្ត្រខេត្តពោធិ៍សាត់ ទទួលបានលទ្ធផលដូចខាងក្រោម÷
-ចំណុចខ្ទមអ្នកតាឃើញមានឈើ(២ដុំ)ប្រភេទរាជកុល 70cm×70cm×8m ដែលជនល្មើសទម្លាក់ទុកចោល និយាមកា380793,1314281ស្ថិតនៅ ឃុំព្រងិល ស្រុកភ្នំ ក្រវាញ ខេត្តពោធិ៍សាត់
-ចំណុចរង្វង់មូលឃើញមានឈើអាររួចប្រភេទក្តារ និងឃ្នៀបប្រហែល 3 ម៉ែត្រត្រីគុណ បានដឹកយកមកលាក់ទុក ត្រង់និយាមការ 380803,1314902
-ចំណុចផ្លូវបំបែកឃើញមានការគំនរឈើលាក់ទុកប្រភេទរាជកុល ចំនួន 4សន្លឹកធំៗនិងជ្រុញ(3ដុំ) ឈើទាំងអស់យើងពុំមានលទ្ធភាពដឹកជញ្ជូនបានឡើយយើងសម្រេចរក្សាទុកនៅនឹងកន្លែង។
-ចំណុចមិនស្គាល់ឈ្មោះ និយាមកា379891,1315093 បានដុតកម្ទេចម៉ាស៊ីនភ្លើងមួយគ្រឿងម៉ាកយ៉ាង់ដុង កម្លាំង 22 សេសឌីណាម៉ូភ្លើងមួយដោយពុំមានលទ្ធភាពយក
-ចំណុចចំណោតវែងបានជួបឡានកែច្នៃមួយគ្រឿងដោយពុំមានលទ្ធភាពក្នុងការយកមកទីស្នាក់ការបានសុំគោលការណ៍ពីលោកនាយកដុតកម្ទេចចោលនៅនឹងកន្លែង និយាមកា 380267,1316132 ស្ថិតនៅឃុំសន្ទ្រែ ស្រុកភ្នំក្រវាញ ខេត្ត ពោធិ៍សាត់ ៕

Exit mobile version