KH EMPIRE

ឧទ្យានុរក្ស នៃឧទ្យានជាតិកែប ដកបង្គោលរបងបេតុង ចំនួន ២៨បង្គោល ដែលហ៊ុមព័ទ្ធដីការពារធម្មជាតិទំហំ ៣.០០០ម៉ែត្រការ៉េ

នៅថ្ងៃទី ២៣ ខែឧសភា លោក អ៊ុយ ជីវ ប្រធានការិយាល័យឧទ្យានជាតិកែប បានដឹកនាំចុះល្បាតតំបន់ភ្នំតូចនៃឧទ្យានជាតិកែប ត្រង់ចំណុចនិយាមការលេខ X-423886 Y-1164454 ស្ថិតក្នូងភូមិសាស្ត្រ ភូមិកំពង់ត្រឡាច សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប បានជួបករណីលួចដាំបង្គោលរបងបេតុង ចំនួន ២៨បង្គោល ហ៊ុមព័ទ្ធដីទំហំប្រមាណ ៣០០០ម៉ែត្រការ៉េ ក្នុងតំបន់ឧទ្យានជាតិកែប ។

មន្ត្រីឧទ្យានុរក្សបានដកហូតរាល់វត្ថុតាងខាងលើ យកមករក្សាទុកនៅស្នាក់ភ្នំព្រួស នៃឧទ្យានជាតិកែប និងកំពុងស្រាវជ្រាវកំណត់មុខសញ្ញា៕

Exit mobile version