KH EMPIRE

ដែនជម្រកសត្វព្រៃសំបូរ ខេត្តក្រចេះ ចុះរុះរើរោងសង់អនាធិបតេយ្យ និងដកហូតសម្ភារមួយចំនួន

ដែនជម្រកសត្វព្រៃសំបូរ បានធ្វើការចុះល្បាតដល់ចំណុចភ្នំសេះ តាមាស និយាមកា X-0628785 Y-1466124 ភូមិសាស្ត្រឃុំអូរកណ្តៀរសែនជ័យ ស្រុក អូរគ្រៀងសែនជ័យ ខេត្តក្រចេះ បានប្រទះករណីលួចសង់រោងប្រក់ដែក១ខ្នង ទំហំ ៦m x ៧m ដោយសារក្រុមជនសង្ស័យ ជាកម្មករចំការកៅស៊ូដុងភូ ដុងណាយ មកតវ៉ាច្រើននាក់ ហើយកម្លាំងក្រុមការងារតិច ក៏សម្រេចដកហូត យកតែវត្ថុតាងមួយចំនួនសិនមានដូចជា ៖
១-ម៉ូតូឌ្រីម ០១៩ គុណភាព២០% ១គ្រឿង
២-ម៉ូតូវ៉េវ គុណភាព ២០% ១គ្រឿង
៣-ក្តាខ្លុង ៣ម៉ែត្រ×៦០សន្លឹក ស្នើនឹង០.៧២ម៉ែត្រគូប
៤-ស័ង្គសី ប្រវែង៣ម៉ែត្រ ចំនួន១៤សន្លឹក
៥-រណាយន្តធំ ១គ្រឿង
៦-រណាយន្តតូច ១គ្រឿង
៧-ពូថៅ ចំនួន៣ដើម ដែកគាស់១

Exit mobile version