KH EMPIRE

កម្លាំងចុះល្បាតណាស់ដែរ នៅតែមានចោរចូលលួចដុតព្រៃ កាប់រំលំដើមឈើទាល់តែបាន តើចោរចេះសិល្ប៍បំបាំងកាយឬ?

ឃើញទិដ្ឋភាពដុតព្រៃ កាប់រំលំដើមឈើដួលរណូករណែល ដីរោលខ្មៅ ក្លាយជាវាលកណ្តោចកណ្តែង នៅតំបន់ឧទ្យានជាតិ(វើនសៃ-សៀមប៉ាង) ពិតជាក្តុកក្តួលណាស់ តើនរណាជាជនដៃដល់? វិធានការរបស់ក្រសួងបរិស្ថាន ដាក់ចេញយ៉ាងម៉ឺងម៉ាត់ប៉ុណ្ណឹងហើយ នៅតែមានជនអគតិលួចមកបំពាន ហ៊ានកាប់គាស់ ដុតព្រៃយ៉ាងដូច្នេះទៀត ? ការចុះល្បាត បង្ក្រាប ទប់ស្កាត់សឹងរាល់ថ្ងៃរបស់កម្លាំងឧទ្យានុរក្ស និងសមត្ថកិច្ចផ្សេងទៀត តើចោរចេះបំបាំងកាយ ឬចេះសិល្ប៍បំបាំងខ្លួន?

នៅថ្ងៃទី ២៤ ខែឧសភា ក្រុមការងារទីស្នាក់ការឧទ្យានជាតិស្រុកវើនសៃ បានចុះល្បាតក្នុងតំបន់ឧទ្យានជាតិ(វើនសៃ-សៀមប៉ាង)តំបន់បញ្ជូលថ្មី ដើម្បីត្រួតពិនិត្យ ទប់ស្កាត់ និងបង្រ្កាបបទល្មើសធនធានធម្មជាតិ សកម្មភាពបរបាញ់សត្វព្រៃ ការកាប់គាស់ រុករានដីព្រៃខុសច្បាប់ និងកត់ត្រាអត្តសញ្ញាណសត្វព្រៃគ្រប់ប្រភេទ។

ជាលទ្ធផល ៖
-ទីតាំងកាប់រានដីព្រៃទី០១ នៅចំណុចទួលខ្មែរ ទំហំ ៤.១៧ហិកតា ត្រង់និយាមកាលេខ:
(៦៧៩៧២៤-១៥៤០៣៨៦) (៦៧៩៨០១-១៥៤០៣៧៩) (៦៧៩៧២២-១៥៤០០៦៨) (៦៧៩៨៥១-១៥៤០០៧១)
-ទីតាំងកាប់រានដីព្រៃទី០២ ចំណុចទួលខ្មែរ ទំហំ ១.៨៧ហិកតា ត្រង់និយាមកាលេខ:
(៦៧៩៥៨១-១៥៤០២១៦) (៦៧៩៥៣៣-១៥៤០១៥៨) (៦៧៩៥៣៦-១៥៤០០៤៧) (៦៧៩៧២២-១៥៤០០៣៣)
-ទីតាំងកាប់រានដីព្រៃទី០៣ ចំណុចទួលខ្មែរ ទំហំ ៤ ហិកតា ត្រង់និយាមកាលេខ:
(៦៧៩៦៨៣-១៥៤០៨៩១) (៦៧៩៤៦៦-១៥៤០៦៦២) (៦៧៩៥៩១-១៥៤០៦៦២) (៦៧៩៧៩៥-១៥៤០៨០២) ។
ចំពោះ ករណី កាប់រានដីព្រៃទាំង ០៣ទីតាំងខាងលើក្រុមការងារ កំពុងស្រាវជ្រាវ និងរៀបចំកសាងឯកសារបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕

Exit mobile version