KH EMPIRE

គោយន្តកន្ត្រៃសណ្តោងដឹកឈើ ៣គ្រឿង និងគោយន្តគ្មានក្បាល ៤ គ្រឿង សមត្ថកិច្ចដកហូតទុក រកមុខម្ចាស់

លោក កែវ សុផាត អនុប្រធានការិយាល័យឧទ្យានជាតិគិរីរម្យ បានដឹកនាំមន្រ្តីឧទ្យានុរក្សចុះពិនិត្យវត្ថុតាង គោយន្តកន្រ្តៃសណ្ដោងរ៉ឺម៉កចំនួន០៣គ្រឿង និងរ៉ឺម៉កគោយន្ដគ្មានក្បាល ចំនួន០៤គ្រឿង នៅស្នាក់ការល្បាតចំបក់ មានទីតាំងស្ថិតនៅភូមិក្រាំងចេក ឃុំចំបក់ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ដែលក្រុមបង្ក្រាបបទល្មើស ធនធានធម្មជាតិសហការជាមួយកងរាជអាវុធហត្ថលើផ្ទៃប្រទេស ឧបត្ថម្ភដោយអង្គការសម្ព័ន្ធមិត្តសត្វព្រៃ (WA) ដែលបានចាប់ឃាត់រហូតនៅថ្ងៃទី ១៤-២០-២១ ខែឧសភា ឆ្នាំ២០២៤។
វត្ថុតាងខាងលើ បានប្រគល់ជូនលោក អៀត ពៅ មន្ត្រីបរិស្ថានក្រសួងប្រចាំការនៅស្នាក់ការល្បាតចំបក់(WA) ទទួលថែរក្សាបណ្ដោះអាសន្ន និងកសាងសុំណុំ រឿងតាមនីតិវិធីច្បាប់ ស្ដីពីតំបន់ការពារ ធម្មជាតិ ៕

Exit mobile version