KH EMPIRE

ដកហូតរណាធំតូច ៧ គ្រឿងរបស់ជនសង្ស័យសម្រាប់លួចអារដើមឈើ នៅភូមិមល ឃុំសន្រ្ទែ ស្រុកភ្នំក្រវាញ

ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៤ លោកឌុកសុជាតិ មន្រ្តីឧទ្យានុរក្សការិយាល័យឧទ្យានជាតិ នៃមន្ទីរបរិស្ថានខេត្តពោធិ៍សាត់ ដឹកនាំកងរាជអាវុធហត្ថលើផ្ទៃប្រទេស ការពារគំរបព្រៃឈើជួរភ្នំក្រវាញ ទទួលបានការគំទ្រដោយអង្កការសម្ព័ន្ធមិត្តសត្វព្រៃwa ចុះប្រតិបត្តិការស្រាវជ្រាវរុករកបទល្មើសធនធានធម្មជាតិ លទ្ធផលទទួលបានមាន÷

-UTM ០៣៩២២៧៤.១៣២២១៨១ ដកហូតរណាយន្តធំចំនួន ៧គ្រឿង និង ដកហូតរណាយន្តតូចចំនួន ១គ្រឿង សរុបទាំងអស់ចំនួន៨ គ្រឿង។វត្ថុតាងក្រុមការងារយកមករក្សាទុកនៅស្ន្នាក់ការវៀង នៅចំណុចច្រេស ស្ថិតក្នុងភូមិ មល ឃុំសន្រ្ទែ ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ៕

Exit mobile version