KH EMPIRE

កម្លាំងមន្ត្រីឧទ្យានុរក្ស ស្នាក់ការល្បាតស្ថាននីយ៍ស្តារសត្វខ្លាធំ កងរាជអាវុធហត្ថ និងអង្គការសម្ព័ន្ធមិត្តសត្វព្រៃ សាអន្ទាក់របស់អញ្ញាតជនបាន ៦១ខ្សែ

នៅថ្ងៃទី ២៥ ឧសភា កម្លាំងមន្ត្រីឧទ្យានុរក្ស នៃដែនជម្រកសត្វព្រៃតាតៃ ស្នាក់ការល្បាតស្ថាននីយ៍ស្តារសត្វខ្លាធំបានសហការជាមួយកងរាជអាវុធហត្ថ និងអង្គការសម្ព័ន្ធមិត្តសត្វព្រៃ បានធ្វើការល្បាត រុករក ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិត្រង់ចំណុចនិយាមកា(៣០៩១៩៤_១២៩២៣៤៧)បានដកហូតអន្ទាក់សម្រាប់ចាប់សត្វព្រៃ បានចំនួន ៦១ខ្សែ ដែលជារបស់អញ្ញាតជន ស្ថិតនៅភូមិអន្លង់វ៉ាក់ ឃុំតាតៃក្រោម ស្រុកកោះកុងខេត្តកោះកុង ក្នុងដែនជម្រកសត្វព្រៃតាតៃ។

ចំពោះវត្ថុតាងក្រុមការងារបានយកមករក្សាទុកនៅស្នាក់ការល្បាតស្ថាននីយ៍ស្តារសត្វខ្លាធំ ។

ចំណែកនៅដែនជម្រកសត្វព្រៃពាមក្រសោប ស្នាក់ការល្បាតព្រែកពពេល កម្លាំងមន្ត្រីឧទ្យានុរក្ស បានសហការជាមួយកងរាជអាវុធហត្ថ និងអង្គការសម្ព័ន្ធមិត្តសត្វព្រៃ បានធ្វើការល្បាត រុករក ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិត្រង់ចំណុចនិយាមកា(០២៨៩៤៨៨_១២៧៩៤៥៣)បានដកហូតអន្ទាក់សំរាប់ចាប់សត្វព្រៃ បានចំនួន ១២ខ្សែ ដែលជារបស់អញ្ញតជន ស្ថិតនៅភូមិទួលគគីរក្រោម ឃុំទួលគគីរ ស្រុកមណ្ឌលសីមា ខេត្តកោះកុង ក្នុងដែនជម្រកសត្វព្រៃពាមក្រសោប។ចំពោះវត្ថុតាងក្រុមការងារបានយកមករក្សាទុកនៅស្នាក់ការល្បាតព្រែកពពេល។

Exit mobile version