KH EMPIRE

ឈើចាស់ វែង និងខ្លី ចំនួន ២០កំណាត់ កម្លាំងចម្រុះខេត្តរតនគិរី ដកហូតទុកស្រាវជ្រាវរកមុខជនកាប់បំផ្លាញ បញ្ជូនទៅតុលាការ

ការិយាល័យឧទ្យានជាតិ ដោយមានការសម្របសម្រួលពីលោក កែវ ភក្ដី ព្រះរាជអាជ្ញារង តំណាងអយ្យាការ នៃសាលាដំបូងខេត្តរតនគិរី នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៤ ក្រុមការងារទីស្នាក់ការឧទ្យានជាតិអូរយ៉ាដាវ បានចូលរួមជាមួយកម្លាំងគណៈបញ្ជាការឯកភាពស្រុកអូរយ៉ាដាវដឹកនាំដោយលោក ហ្លីន ត្វាន អភិបាលរងស្រុកអូរយ៉ាដាវ សហការជាមួយ កម្លាំងស្នងការដ្ឋានខេត្តរតនគិរី កម្លាំងនាយប៉ុស្ដិ៍រដ្ឋបាលឃុំយ៉ាទុង ដឹកនាំដោយលោក សួន សារ៉ាវុធ ស្នងការរងនៃស្នងការដ្ឋានខេត្តរតនគិរី ចុះស្រាវជ្រាវ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ដឹកប្រមូលសន្និធិផលអនុផលព្រៃឈើយកមកលាក់ទុកនៅចំណុចវាលស្រែចម្ការរបស់ប្រជាពលរដ្ឋក្នុងភូមិសំ ឃុំយ៉ាទុង ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី ក្នុងឧទ្យានជាតិអូរយ៉ាដាវ។

ក្រុមការងារបានធ្វើកំណត់ហេតុដកហូតវត្ថុតាងឈើចំនួន ០១ ទីតាំង មានឈើចាស់ វែង និងខ្លី ចំនួន២០កំណាត់ និយាមការលេខ (៧៦៨០១៧-១៥០១៧៣២) ដែលប្រភេទឈើជ្រៀក ផ្ចិក ។ បច្ចុប្បន្ន: ក្រុមការងារកំពុងរកមធ្យាបាយដឹកជញ្ជូនឈើវត្ថុតាងខាងលើកយកមករក្សាទុកនៅទីស្នាក់ការឧទ្យានជាតិអូរយ៉ាដាវ និង បន្តស្រាវជ្រាវរកសាវតាជនសង្ស័យ ដើម្បីចងក្រងឯកសារកសាងសំណុំរឿងបញ្ជូនទៅតុលាការដេីម្បីចាត់ការតាមនីតិវិធីច្បាប់ស្ដីពីតំបន់ការពារធម្មជាតិ ៕

Exit mobile version