KH EMPIRE

អគ្គនាយកដ្ឋានគាំពារបរិស្ថាន ចុះពិនិត្យការប្រើប្រាស់ឡដុតសំណល់រឹង នៅតំបន់រមនីយដ្ឋានប្រាសាទកោះកេរ

រសៀលថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤ តំណាងអគ្គនាយកដ្ឋានគាំពារបរិស្ថាន បានចុះពិនិត្យស្ថានភាពនៃការប្រើប្រាស់ឡដុតសំណល់រឹង នៅតំបន់រមនីយដ្ឋានប្រាសាទកោះកេរ៍ិត បានវាយតម្លៃថា អាជ្ញាធរប្រាសាទព្រះវិហារដែលជាប្រតិបត្តិករមានការគ្រប់គ្រង ថែទាំបានល្អ ដោយមានរៀបកន្លែងសម្រាប់ភ្នាក់ងារយាមប្រចាំការ មានញែកទុកដាក់សំណល់បានល្អមុនយកទៅដុត មានការរៀបចំសំណាញ់ការពារសម្ភារ: និងបានណែនាំឱ្យដាំកូនឈើ និងរុក្ខជាតិបៃតងបន្ថែមផងដែរ ៕

Exit mobile version