ការិយាល័យដែនជម្រកសត្វព្រៃព្រះរកា-ឆែប ថ្ងៃទី២១-២៥ ខែឧសភា ឆ្នាំ២០២៤ មន្រ្តីឧទ្យានុរក្សប្រចាំស្នាក់ការអូរកក់ ចំនួន០៤នាក់ ទាហានសឹករងស្រុកត្បែងមានជ័យ ចំនួន០៧នាក់ ចុះល្បាតចំណុច វាលធំ ហុងខ្ទីង និយាមកាលេខ ៥០០៧៦៥-១៥៣៧៥៧៦ ស្ថិតក្នុងភូមិពោធិ៍ ឃុំពោធិ៍ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ និងបានរុះរើបំផ្លាញចោលជំរុំនិងខ្ទមខុសច្បាប់ ចំនួន០៧ខ្ទម (មិនបានជួបម្ចាស់) និងបានច្រានផ្តួលបំផ្លាញចោលដើមដំឡូងចំនួន ៣៥ជ្រោង ស្មើនឹង២៥០០ដើម ៕