KH EMPIRE

កម្លាំងផ្នែកសឹករងស្រុកជ័យសែន និងមន្រ្តីឧទ្យានុរក្សប្រចាំស្នាក់ការរងពើក ចុះទៅទីតាំងកាប់រានពង្រីកថ្មីលើដីចម្ការចាស់ នៅភូមិស្រែវាល ឃុំធ្មា

ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤ មន្រ្តីឧទ្យានុរក្សប្រចាំស្នាក់ការរងពើកចំនួន០៣នាក់ សហការជាមួយកម្លាំងផ្នែកសឹងរងស្រុកជ័យសែនចំនួន០៤នាក់ ចុះល្បាតដល់ចំណុចអូរជន្ទល់ និយាមកា ៥៤៦០៤៦-១៤៩០៤៨៤ បានជួបទីតាំងកាប់រានពង្រីកបន្ថែមពីដីចំការចាស់ ដែលមានដំណាំស្វាយចន្ទី​អាយុកាលប្រហែល៥ឆ្នាំ មានទំហំប្រហែល០.៥ហិកតា។ បន្តចុះពិនិត្យទីតាំងកាប់រានដីព្រៃដែលទទួលបានពីផ្កាយរណប ដូចខាងក្រោម ៖

១. ចំណុចអូរវល្លិលាំង(១៨) និយាមកា ៥៤៧៣៤៩-១៤៩០០៣១ កាប់រានពង្រីកដីចំការទំហំប្រហែល០.៦ហិកតា ជាប់ចំការចាស់ មានដំណាំស្វាយចន្ទីអាយុកាលប្រហែល៥ឆ្នាំ
២. ចំណុចអូរវល្លិលាំង(១៧) និយាមកា ៥៤៧៦៣០-១៤៩០៥៧៤ ជាទីតាំងកាប់រានដីព្រៃថ្មីមានទំហំប្រហែល០.៤ហិកតា(អង្កេតតាមដានស្រាវជ្រាវបន្ត) ទីតាំងខាងលើស្ថិតនៅក្នុងភូមិស្រែវាល ឃុំធ្មា ស្រុកជ័យសែន ខេត្តព្រះវិហារ ៕

Exit mobile version