KH EMPIRE

ដកហូតឈើអារជ្រៀក និងរណារបស់ជនសង្ស័យ ភូមិពពេល ឃុំខ្នងភ្នំ ស្រុកស្វាយលើ ខេត្តសៀមរាប

ថ្ងៃអាទិត្យ ទី ២៦ ខែឧសភានេះ មន្ត្រីឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម«ភ្នំគូលែន» ឧទ្យានុរក្សចំនួន៥នាក់ ដឹកនាំដោយស្នាក់ការខ្នងភ្នំ បានសហការជាមួយសហគមន៍ព្រៃធំពពេល ចំនួន ០២នាក់ ប្រើប្រាស់ម៉ូតូ ចំនួន០៧គ្រឿង វិទ្យុទាក់ទង៤គ្រឿង និងកាំបិត០១ ចុះល្បាតចំណុចវាលអូរកន្ទួតត្រង់និយាមកា UTM404014-1505210 ស្ថិតនៅភូមិពពេល ឃុំខ្នងភ្នំ ស្រុកស្វាយលើ ជាលទ្ធផលក្រុមល្បាតបានជួបប្រទះករណីឈើអារជ្រៀក ដោយប្រើប្រាស់រណាយន្តចំនួន០១គ្រឿង និងមានការប្រើប្រាស់កាំភ្លើងកែច្នែចំនួន០១ដើម ដែលបង្កដោយអញ្ញាតជន ហើយជនសង្ស័យបានរត់គេចខ្លួនបាត់ និងបន្សល់ទុកនូវវត្ថុតាងរួមមាន រណាយន្តចំនួន០១គ្រឿង និងកាំភ្លើកែច្នែចំនួន០១ដើម(ឆ្នុក) ហើយបានយកមករក្សាទុកនៅស្នាក់ការខ្នងភ្នំ ។

ក្រុមល្បាតបានបន្តតាមដាន និងស្រាវជ្រាវរកជនបង្កដើម្បីរៀបចំកសាងសំណុំរឿងតាមនិតីវិធីច្បាប់ និងបានសរសេរពាក្យ (កុំ) បានចំនួន ០៥ពាក្យ និងបានបិតខិត្តប័ណ្ណអប់រំផ្សព្វផ្សាយបាន ចំនួន០៣សន្លឹក ៕

Exit mobile version