KH EMPIRE

កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងមន្ត្រីមន្ទីរបរិស្ថានខេត្តពោធិ៍សាត់ ឃាត់ខ្លួនជនសង្ស័យ ២ នាក់ ដាំដំឡូងលើដី តំបន់ការពាររេតបូកសំកុស ក្នុងដែនឧទ្យានជាតិជួរភ្នំក្រវាញ

ថ្ងៃទី២៧ ខែឧសភា ឆ្នាំ ២០២៤ លោក ចឹក សំណាង ជាមន្ត្រីឧទ្យានុរក្សការិយាល័យឧទ្យានជាតិ នៃមន្ទីរបរិស្ថានខេត្តពោធិ៍សាត់ដែលកំពុងអនុវត្តគម្រោងកម្មវិធីការពារព្រៃឈើតំបន់ជួរភ្នំក្រវាញ ប្រចាំស្នាក់ការរវៀង បានដឹកនាំកម្លាំង កងរាជអាវុធហត្ថលើផ្ទៃប្រទេស អនុវត្តគម្រោងការពារព្រៃឈើជួរភ្នំក្រវាញ គាំទ្រដោយអង្គការ WA ចុះប្រតិបត្តិការស្រាវជ្រាវ រុករកបទល្មេីសធនធានធម្មជាតិ ទទួលបានលទ្ធផលដូចខាងក្រោម៖

-UTM:0340828-1363735:ចំណុចវាលមួយ ភូមិរវៀង ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។ ក្រុមការងារបានជួបប្រទះឃើញជនសង្ស័យចំនួន០២នាក់បានកំពុងតែធ្វើសកម្មភាព ដាំដំឡូង នៅក្នុងតំបន់ការពាររេតបូកសំកុស ក្នុងដែនឧទ្យានជាតិជួរភ្នំក្រវាញ ដែលមានទំហ៊ំប្រហែល ០១- ហិកតា ដែលបានប្រព្រឹត្តដោយ÷
០១-ឈ្មោះ ទឹម គីម ភេទប្រុស អាយុ ៥២ ឆ្នាំ ទីលំនៅបច្ចុប្បន្ននៅភូមិរវៀង ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។
០២-ឈ្មោះ សៅ នី ភេទស្រី អាយុ ៤៤ ឆ្នាំ ទីលំនៅបច្ចុប្បន្ននៅភូមិរវៀង ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។

*វត្ថុតាងដែលបានដកហូតរួមមាន៖
-គោយន្តកន្ត្រៃសណ្តោងរ៉ឺម៉ក់ ម៉ាក KUBOTA ពណ៌ក្រហម ចំនួន០១គ្រឿង និងកាំបិតចំនួន០១ដើម។ វត្ថុតាងទាំងអស់ខាងលើយកមករក្សាទុកនៅស្នាក់ការរវៀង សួរនាំនិងបន្តនិតិវិធី ៕

Exit mobile version