KH EMPIRE

ចុះពិនិត្យទីតាំងស្នើសុំឯកភាពលើកិច្ចសន្យាការពារបរិស្ថាន សម្រាប់គម្រោងសិប្បកម្មរណ្តៅរ៉ែបើក (ខ្សាច់បក)

នៅថ្ងៃទី ២៧ ខែឧសភា ឆ្នាំ ២០២៤ លោក សាង ស៊ូន អនុប្រធានការិយាល័យគាំពារ និងក្រុមការងារបានសហការជាមួយលោកមេឃុំរស្មីសាមគ្គី និងលោកមេភូមិពាមរស់ បានចុះពិនិត្យទីតាំងស្នើសុំឯកភាពលើកិច្ចសន្យាការពារបរិស្ថានសម្រាប់គម្រោងសិប្បកម្មរណ្តៅរ៉ែបើក (ខ្សាច់បក)របស់លោក ហាវ ឈុង លើផ្ទៃដីទំហំ៩,៩០០ម៉ែក្រឡា មានទីតាំងស្ថិតនៅភូមិពាមរស់ ឃុំរស្មីសាមគ្គី ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ៕

Exit mobile version