KH EMPIRE

មេរៀនមួយ នៅពេលជួបបទល្មើស តែធ្វើអ្វីមិនបាន!

នៅយប់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤ មន្រ្តីឧទ្យានុរក្សស្នាក់ការអូរផាលនិងស្នាក់ការអូរអំបិលបានចុះល្បាតតាមផ្លូវជាតិ ដល់ចំណុច ផ្លូវបំបែកក្រូចសាខនស្ថិតភូមិ បោស សង្កាត់ កូនក្រៀល ក្រុងសំរោង ខេត្តឧត្ដរមានជ័យ និយាមកា 361713, 1577317នៅវេលាម៉ោង ៨និង៤៥នាទីយប់ បានប្រទះឃើញរថយន្តមួយគ្រឿងម៉ាកកូរ៉េ ហ៊ីយ៉ាន់ដាយ ដែលមានស្លាកលេខ 3A 1864 កំពុងធ្វើសកម្មភាពដឹកជញ្ជូនផលអនុផលធនធានធម្មជាតិ(អុសម៉ែត្រគូប)ពុំមានការអនុញ្ញាត ចេញពីដែនជម្រកសត្វព្រៃសង្ឃរុក្ខាវន័ ជនសង្ស័យមានគ្នាចំនួន ០២នាក់ កម្លាំងល្បាតក៏បានឃាត់សួរនាំពួកគាត់រួចអោយគាត់បើករថយន្តមកស្នាក់ការដើម្បីធ្វើការអប់រំណែនាំដល់ពួកគាត់អោយបញ្ឈប់រាល់ការដឹកជញ្ជូនផលអនុផលធនធានធម្មជាតិដោយគ្មានការអនុញ្ញាត(អុសម៉ែត្រគូប) ប៉ុន្តែគាត់មិនបានធ្វើតាមការណែនាំរបស់ក្រុមការងារនោះទេ ។

ដោយមើលឃើញពីសកម្មភាពរបស់ជនសង្ស័យមិនស្រួល កម្លាំងល្បាតក៏បានរាយការណ៍ជូនលោកប្រធានការិយាល័យស្ដីទីដើម្បីសុំកម្លាំងជួយអន្តរាគមន៍ ។ លុះដល់វេលាម៉ោង០៩និង៣០នាទីយប់ កម្លាំងមន្ត្រីឧទ្យានុរក្សស្នាក់ការឈូកមាស និងស្នាក់ការបាក់នឹមមក ២នាក់បន្ថែមទៀត ក៏ជនសង្ស័យទាំង០២នាក់មិនព្រមធ្វើតាមការណែនាំរបស់ក្រុមការងាររបស់យើងដដែល ។

បន្ទាប់មកដល់វេលាម៉ោង០៩និង៤៥នាទីយប់ ជនសង្ស័យបានខលទូរស័ព្ទហៅបក្ខពួកចំនួន ១០នាក់ និងយកគោយន្ដកន្ត្រៃចំនួន ០២ គ្រឿង មកទម្លាក់អុសចេញពីរឡាន សាងដាក់លើគោយន្ដកន្ត្រៃ រួចហើយបើកគោយន្ដកន្ត្រៃដឹកអុសយកទៅផ្ទះគាត់វិញ ។ ដោយមើលឃើញពីសកម្មភាពរបស់ក្រុមជនសង្ស័យមិនស្រួល និងមិនអាចគ្រប់គ្រងបទល្មើសបាន នៅវេលាម៉ោង៩និង៥០នាទីយប់ កម្លាំងល្បាតក៏បានរាយការណ៍ជូនលោកប្រធានការិយាល័យស្ដីទី និងលោកអនុប្រធានមន្ទីរបរិស្ថាន ដើម្បីសុំកម្លាំងជួយអន្តរាគមន៍បន្ទាន់ ។

បន្ទាប់មកលោក វុន ធឿន ប្រធានការិយាល័យស្ដីទីបានរាយការណ៍ និងសុំគោលការណ៍ពីរឯកឧត្ដមព្រះរាជអាជ្ញាអមសាលាដំបូងខេត្តឧត្តរមានជ័យ ដើម្បីចាត់ការតាមនិតិវិធីច្បាប់ ។ លុះដល់វេលាម៉ោង១០និង០០នាទីយប់លោក វុន ធឿន ប្រធានការិយាល័យស្ដីទីបានខលទូរសព្ទមកប្រាប់កម្លាំងល្បាតថា ឯកឧត្តមព្រះរាជអាជ្ញាបានអោយកម្លាំងកងរាជអវុធហត្ថក្រុងសំរោង មកជួយអន្តរាគមន៍ ។ លុះដល់វេលាម៉ោង១១ និង១០ នាទីយប់កំលាំងអន្តរាគមន៍មិនទាន់មកដល់ក្រុមជនសង្ស័យក៏បានទម្លាក់អុសចេញពីរឡានអស់ ដោយពេលវេលាយប់កាន់តែជ្រៅ លោក វុន ធឿន ប្រធានការិយាល័យស្ដីទីបានអោយដកកម្លាំងទៅស្នាក់ការវិញ ៕

Exit mobile version