KH EMPIRE

កម្ពុជាស្អាត ខ្មែរធ្វើបាន ! ១៥ នាទី ភូមិឋានយើងស្អាត នៅទីក្រុងសៀមរាប

កម្ពុជាស្អាត ខ្មែរធ្វើបាន បង្កើនសកម្មភាពយ៉ាងផុលផុសនៅគ្រប់ខេត្ត ក្រុង ។ ឲ្យតែដល់រៀងរាល់ថ្ងៃសៅរ៍ គឺជាថ្ងៃចងចាំ ១៥ នាទី ភូមិឋានយើងស្អាត ។ សិស្សានុសិស្ស កងកម្លាំង ប្រជាពលរដ្ឋ គ្រប់ស្រទាប់ ចរយាត្រាពីព្រលឹម ចំណាយពេល ១៥ នាទី ដើម្បីសម្អាត អនាម័យទីធ្លា ផ្លូវថ្នល់ បរិវេណកន្លែងធ្វើការ វត្តអារាម ។ល។ ដើម្បីឲ្យទីក្រុងយើងស្អាត ទាក់ទាញភ្ញៀវទេសចរណ៍កាន់តែច្រើន ។
នៅថ្ងៃទី ១ ខែមិថុនា ចំទិវាកុមារ ១ មិថុនា រដ្ឋបាលសង្កាត់ស្វាយដង្គំ សង្កាត់ស្លក្រាម ក្រុងសៀមរាប បានប្រមូលសមាសភាពចូលរួមជាង ១០០ នាក់ ចេញសម្អាតនៅតាមដងផ្លូវ ចិញ្ចើមផ្លូវ ទីធ្លា ដើម្បីសម្អាតសំរាម ប្រមូលថង់ប្លាស្ទិក ដបទឹកសុទ្ធ លុបបំបាត់កុំឲ្យមានក្នុងទីក្រុងសៀមរាប ៕

Exit mobile version