KH EMPIRE

ហ៊ានណាស់ យកត្រាក់ទ័រមកឈូសឆាយដីព្រៃតំបន់ការពារធម្មជាតិធ្វើកម្មសិទ្ធិ ត្រូវកម្លាំងដកហូត តែមនុស្សរត់រួច

ដែនជម្រកសត្វព្រៃ«ភ្នំត្នោត-ភ្នំពក» ថ្ងៃទី ៣១ ខែឧសភា ឆ្នាំ ២០២៤ អនុប្រធានការិយាល័យ បានដឹកនាំមន្ត្រីឧទ្យានុរក្សចំនួន០១នាក់ កងកម្លាំងយោធាចំនួន ០៤ នាក់ កងកម្លាំងរាជអាវុធហត្ថលើផ្ទៃប្រទេសចំនួន០២នាក់ និងកម្លាំងសហគមន៍អង្គការអនាគតយើងចំនួន០៣នាក់ បានចុះល្បាតដល់ចំណុចភ្នំម្រេច ភូមិម្រេច ឃុំស្រយង់ ខេត្តព្រះវិហារ ត្រង់ចំណុចនិយាមកាលេខ :
ទី១- ៤៥៧៩៧០.១៤៩៩១៣៧
ទី២- ៤៥៩០៣៩.១៤៩៨៧៥៧

កម្លាំងបានជួបត្រាក់ទ័រចំនួន ០៣ គ្រឿង កំពុងភ្ជួរ ឈូសឆាយ រុករានដីព្រៃយកធ្វើកម្មសិទ្ធិ ខុសច្បាប់ក្នុងតំបន់ការពារ ជនសង្ស័យរត់គេចខ្លួនបាត់ បានដកហូតវត្ថុតាង ត្រាក់ទ័រចំនួន ០៣ គ្រឿង មករក្សាទុកនៅទីស្នាក់ការថ្មគ្រោង។

កម្លាំងនឹងធ្វើការស្រាវជ្រាវរកសាវតាររបស់ជនសង្ស័យ និងរៀបចំបណ្ដឹងបញ្ជូនទៅសាលាដំបូងខេត្តព្រះវិហារ ៕

Exit mobile version