KH EMPIRE

ដកហូតសម្ភារប្រព្រឹត្តបទល្មើសមួយចំនួន ក្នុងដែនជម្រកសត្វព្រៃព្រៃឡង់ ទុកជាភស្តុតាង

ដែនជម្រកសត្វព្រៃព្រៃឡង់ នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៤ លោក នុប ឆាយ៉ា អនុប្រធានការិយាល័យ និងជាប្រធានក្រុមការងារទីបញ្ជាការស្រាលប្រចាំការនៅតំបន់អូរឃ្មង ក្នុងដែនជម្រកសត្វព្រៃព្រៃឡង់ ដឹកនាំក្រុមការងារចុះល្បាតដល់តំបន់អូរជះចំណុចUTM(571235-1418849)(570901-1418423) អូរឃ្មងក្រោម (569669-1417223)(569676-1417666) ។

លទ្ធផល ចបកាប់ចំនួន ៥ចប ម៉ាស៊ីនបាញ់ថ្នាំស្មៅចំនួន១គ្រឿង ម៉ាស៊ីនកាត់ស្មៅចំនួន១គ្រឿង ផ្ទាំងសូឡាចំនួន១ផ្ទាំង អាគុយធុនតូចចំនួន១គ្រឿង បំផ្លាញកូនចន្ទីចំនួន២០០ដើម និងរុះរើរោងប្រក់តង់កៅស៊ូចំនួន១រោង។ វត្ថុតាងយកមករក្សាទុកនូវទីបញ្ជាការស្រាល ៕

Exit mobile version