នៅថ្ងៃទី ៤ មិថុនា លោក អ៊ុ ប៉ុណ្ណារ៉ា អនុប្រធានមន្ទីរ បានដឹកនាំលោក អែម វណ្ណប្រណិត ប្រធានការិយាល័យតំបន់ប្រើប្រាស់ច្រើនយ៉ាង និង មន្ត្រីឧទ្យានុរក្ស ដោយបានសហការជាមួយ លោកស៊ុ រ៉ា អភិបាលរងស្រុក តំណាងលោក សយ ទូច អភិបាលស្រុក ការិយាលយ័កសិកម្មស្រុក ក្រុមប្រឹក្សាឃុំ មេភូមិបារាយការណ៍ ប្រជាការពារភូមិ មន្រ្តីភូមិបាលស្រុក និង ប្រជាពលរដ្ឋ ១២គ្រួសារ បានសហការចុះពិនិត្យការផ្ទៀងផ្ទាត់ការដាំបង្គោលតាមព្រំឡើងវិញ តាមចំណុចទីតាំងដើម ក្នុងតំបន់ប្រើប្រាស់ច្រើនយ៉ាងបឹងកាដេរ ។