KH EMPIRE

កូនឈើជាច្រើន ចាប់ផ្តើមដាំនៅចំណុចភូមិក្ដុល ឃុំម្លូព្រៃមួយ ស្រុកឆែប

ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៤ មន្រ្តីឧទ្យានុរក្សប្រចាំស្នាក់ការដំរីបូត នៃការិយាល័យដែនជម្រកសត្វព្រៃព្រះរកា-ឆែប ចំនួន០៣នាក់ សហការជាមួយសហគមន៍តំបន់ការពារធម្មជាតិម្លូព្រៃ-កឺប ចំនួន២៨/ស្រី១០នាក់ បានដាំកូនឈើនៅចំណុច អណ្តូងបារាំង និយាមកាលេខ ៥៣១៥០៤-១៥៣៦៧៣៣ ស្ថិតក្នុងភូមិក្ដុល ឃុំម្លូព្រៃមួយ ស្រុកឆែប ខេត្តព្រះវិហារ ។ កូនឈើដែលបានដាំរួមមាន :

-កូនដើមក្រញូង ចំនួន ២៦ដើម
-កូនដើមបេង ចំនួន ៧៥ដើម
-គ្រាប់ទ្រាំង ចំនួន ៣០គ្រាប់។

Exit mobile version