KH EMPIRE

កម្លាំងចុះល្បាត ប្រទះដីព្រៃឈូសឆាយចាស់ទំហំ ១ ហិកតា តែមិនជួបជនប្រព្រឹត្ត

នៅថ្ងៃទី០៤-០៦ខែមិថុនា ឆ្នាំ២០២៤ កម្លាំងមន្រ្តីឧទ្យានុរក្សស្នាក់ការរងតាសែងនិងស្នាក់ការរងជាំស្រែចំនួន០៣នាក់ សហការជាមួយកម្លាំងយោធា ផ្នែកសឹករងស្រុករវៀង ចំនួន០៥នាក់ បានចុះល្បាតព្រៃដល់ចំណុចត្រពាំងប្រូក និយាមកា ៤៥៦៦១៤ – ១៤៧៥០៧៨ មិនជួបបទល្មើសទេ បន្តល្បាតដល់ចំណុចព្រៃតាសេក និយាមការ ៤៥៥១ឆ១៦- ១៤៧៨១៣២ បានជួបស្នាកស្នាមឈូសឆាយដីព្រៃទំហំប្រមាណ១ហិកតា (មិនជួបជនប្រព្រឹត្តបទល្មើស) ។

បន្តល្បាតដល់ចំណុចត្រពាំងព្រីង និយាមការ ៤៥៧២៩៤ – ១៤៨០៨៥១ មិនជួបបទល្មើសទេ រួចបន្តល្បាតដល់ចំណុចអូរសុភាព និយាមការ ៤៥៨៣១៤- ១៤៧៩៨៩១ មិនជួបបទល្មើសទេ ទីតាំងខាងលើស្ថិតនៅភូមិរលំស្លែង ឃុំរណសិរ្ស ស្រុសង្គមថ្មី ខេត្តព្រះវិហារ ៕

Exit mobile version