KH EMPIRE

រុះរើជំរំអារឈើមួយកន្លែង នៅភូមិក្សេត្របូរី ឃុំសន្ត្រែ ស្រុកភ្នំក្រវាញ

ថ្ងៃទី០២-០៥ខែមិថុនា ឆ្នាំ២០២៤ លោក ប៉ុក សាវុធ ប្រធានស្នាក់ការតាងរ៉ាង បានដឹកនាំមន្រ្តីឧទ្យានុរក្សចំនួន០៣នាក់នឹងមន្រ្តីស្ម័គ្រចិត្តចំនួន០២នាក់ អនុវត្តគម្រោងអភិរក្សអន្តរជាតិCI ចុះល្បាតទប់ស្កាត់បទល្មើសធនធានធម្មជាតិ ដល់ចំណុចពាមប្រក ចំណុចអំពឹល ចំណុចថ្មធំ ចំណុចតាសៃ ចំណុចកោះក្រូចនឹងចំណុចជ្រេស ស្ថិតនៅភូមិក្សេត្របូរី ឃុំសន្ត្រែ ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ទទួលបានលទ្ធផល៖

-ចំណុចតាសៃនិយាមការ372641-1325631 រុះរើជំរុំអាឈើចំនួន០១កន្លែង។
-ចំណុចអំពឹល និយាមការ377674-1335525 ដកហូតប្រមូលយករណាយន្តចំនួន០២គ្រឿង។
-ចំណុចជ្រេស និយាមការ383801-1332697 ដកហូតប្រមូលយករណាយន្តចំនួន០១ ដកហូតប្រមូលយក ខ្សែអន្ទាក់បន្តឹងចំនួន០៣ខ្សែ។ វត្ថុតាងរក្សាទុកនៅស្នាក់ការតាងរ៉ាង ៕

Exit mobile version