KH EMPIRE

ដកហូតរទេះដឹកឈើអារប្រភេទសុក្រមចំនួន 05 ដុំ នៅតំបន់ការពារព្រៃឈើជួរភ្នំក្រវាញ

ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៤ លោក ជួន ភាព ជាមន្ត្រីឧទ្យានុរក្សការិយាល័យឧទ្យានជាតិ នៃមន្ទីរបរិស្ថានខេត្តពោធិ៍សាត់ដែលកំពុងអនុវត្តគម្រោងកម្មវិធីការពារព្រៃឈើតំបន់ជួរភ្នំក្រវាញ ប្រចាំស្នាក់ការរវៀង បានដឹកនាំកម្លាំង កងរាជអាវុធហត្ថលើផ្ទៃប្រទេស អនុវត្តគម្រោងការពារព្រៃឈើជួរភ្នំក្រវាញ គាំទ្រដោយអង្គការ WA ចុះប្រតិបត្តិការស្រាវជ្រាវ រុករកបទល្មើសធនធានធម្មជាតិ ទទួលបានលទ្ធផលដូចខាងក្រោម៖

-UTM:373111-1354569 ចំណុចផ្លូវក្សេត្របុរី ភូមិ ក្សេត្របូរី ឃុំសន្រ្ទែ ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។ បានជួបប្រទះរទេះគំនរឈើអារប្រភេទសុក្រមចំនួន 05 ដុំ ស្មើ 0,32ម៣ ក្រុមល្បាតបានពិនិត្យជុំទីកន្លែងកើតហេតុមិនឃើញមានជនប្រព្រឹត្តល្មើសនៅនិងកន្លែងកើតហេតុឡើយ ។ ក្រុមល្បាតបបានប្រមូលដកហូតវត្ថុតាងទាំងអស់ខាងលើយកមករក្សាទុកនៅស្នាក់ការរវៀង ៕

Exit mobile version