KH EMPIRE

ចាប់រថយុន្តដឹកឈើក្តារប្រភេទដើមស្តី ៤៦ សន្លឹក នៅក្នុងភូមិ អន្លង់វ៉ាក់ ឃុំតាតៃក្រោម ស្រុកកោះកុង

កម្លាំងមន្ត្រីឧទ្យានុរក្ស (ដែនជម្រកសត្វព្រៃតាតៃ ស្នាក់ការល្បាតវាលពីរ) បានសហការជាមួយកងរាជអាវុធហត្ថ និងអង្គការសម្ព័ន្ធមិត្តសត្វព្រៃ បានធ្វើការល្បាត រុករក ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិត្រង់ចំណុចនិយាមកា (០៣០៥៨៣៩_១២៨១៨៩២) បានធ្វើការឃាត់ចាប់រថយន្តចំនួន ០១គ្រឿង ម៉ាកត្រាយតុន ពាក់ស្លាកលេខ ខេមរភូមិន្ទ05 2-6894 ពណ៌ប្រផេះ ស្ថិតនៅក្នុងភូមិ អន្លង់វ៉ាក់ ឃុំតាតៃក្រោម ស្រុកកោះកុង ខេត្តកោះកុង ស្ថិតនៅក្នងដែនជម្រកសត្វព្រៃតាតៃ បានដឹកជញ្ចូលផលនុផលធនធានធម្មជាតិដោយការអនុញ្ញាត ជាប្រភេទឈើក្ដារ (ដើមស្ដី ) ចំនួន៤៦សន្លឹក ស្មើនឹង ០,២៧៦ម៉ែតត្រីគុណ ៕

ចំពោះវត្ថុតាងបានយកមករក្សាទុកនៅស្នាក់ការល្បាតវាលពីរ ដើម្បីកសាងសំណុំរឿងជូនមន្ទីរបរិស្ថានចាត់វិធានការតាមនីតិវីធីច្បាប់ ៕

Exit mobile version